Serey is utilizing Blockchain technology

លោក ត្រាំ បញ្ជាក់ថាការបាញ់ប្រហារមិនអាចបញ្ឈប់រូបលោកពីសង្រ្គាមអ៉ីរ៉ង់ឡើយ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ ថាការបាញ់ប្រហារនៅឯពិធីជប់លៀងទទួលទានអាហារពេលល្ងាច ជាមួយសមាគមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន នឹងមិនអាចបញ្ឈប់រូបលោកពីសង្រ្គោះអ៉ីរ៉ង់ឡើយ បើទោះជាលោកជឿថាការបាញ់ប្រហារនេះទំនងជាមិនមានជាប់ពាក់ព័ន្ធនឹង សង្គ្រាមអ៉ីរ៉ង់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានអំឡុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «វានឹងមិនអាចបញ្ឈប់ខ្ញុំពីជ័យជម្នះក្នុងសង្រ្គាមអ៉ីរ៉ង់ឡើយ។ ខ្ញុំមិន ដឹងទេថាតើសង្រ្គាមអ៉ីរ៉ង់មានជាប់ពាក់ព័ន្ធឬក៏អត់? តែខ្ញុំគិតថាវាមិនជាប់ពាក់ព័ន្ធទេបើតាមអ្វីដែលខ្ញុំបានដឹង»។ លោក ត្រាំ បន្ថែមថាក្រុមអ្នកស៊ើបអង្កេតកំពុងស្រាវជ្រាវ និងកំណត់ពីចេតនា ពិតប្រាកដរបស់ខ្មាន់កាំភ្លើង។ 

លោក ត្រាំ កាលពីព្រឹកថ្ងៃសៅរ៍ បានប្រកាសថាលោកបានលុបចោលផែនការធ្វើទស្សនកិច្ចរបស់បេសកជនពិសេសអាមេរិកទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីចូលរួមកិច្ចចរចាសន្តិភាព ជាមួយអ៉ីរ៉ង់។ 

គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិកបានកំណត់អត្តសញ្ញាណដែលត្រូវបានចាប់ខ្លួនមានឈ្មោះថា Cole Tomas Allen មានអាយុប្រហែល៣១ឆ្នាំ និងជាអ្នករស់នៅក្នុងទីក្រុង Los Angeles ហើយភ្លាមៗគេមិនទាន់ដឹងលម្អិតពីសាវតារជនសង្ស័យរូបនេះនៅឡើយទេ ប៉ុន្តែការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើនឱ្យដឹងថាជននេះគឺជាគ្រូបង្រៀនម្នាក់ក្នុងទីក្រុង Torrance រដ្ឋ California ស្ថិតនៅក្បែរទីក្រុង Los Angeles៕

752.438 SRY$0.00
Khmer Dispatch

Comments