ផ្កាកុលាបខ្មៅ

U


ជំពូកទី១៖ ការជួបគ្នាដែលមិននឹកស្មាន


នៅភូមិតូចមួយជាយក្រុង មាននារីស្រស់ស្អាតម្នាក់ឈ្មោះ មាលា។ នាងរស់នៅជាមួយម្ដាយតែម្នាក់ឯង បន្ទាប់ពីឪពុករបស់នាងបានស្លាប់ក្នុងហេតុការណ៍អាថ៌កំបាំងកាលពី១០ឆ្នាំមុន។ មាលាជាមនុស្សស្ងប់ស្ងាត់ ស្រឡាញ់ការអានសៀវភៅ និងចូលចិត្តដើរលេងក្រោមពន្លឺព្រះចន្ទ ថ្ងៃមួយ ខណៈនាងកំពុងដើរនៅជិតវិមានចាស់ដែលគេថាមានខ្មោចលង នាងបានជួបបុរសម្នាក់ឈ្មោះ ដារ៉ា។​ ដារ៉ាមានភ្នែកជ្រៅ ពោរពេញដោយអាថ៌កំបាំង​ «កុំមកកន្លែងនេះពេលយប់» ដារ៉ានិយាយ​ «ហេតុអ្វី?» មាលាសួរ។ «ព្រោះមនុស្សដែលចូលមកទីនេះ មិនមែនទាំងអស់សុទ្ធតែអាចចេញទៅវិញបានទេ» ពាក្យនោះធ្វើឱ្យមាលាញញឹម នាងគិតថា គាត់គ្រាន់តែចង់បន្លាចនាងប៉ុណ្ណោះប៉ុន្តែ នាងមិនដឹងថា ពាក្យនោះជាការពិតឡើយ។



ជំពូកទី២៖ ស្នេហាដំបូង


ក្រោយមក ដារ៉ា និងមាលា បានជួបគ្នាញឹកញាប់ពួកគេចាប់ផ្តើមស្គាល់គ្នាកាន់តែច្រើន ដារ៉ាជាមនុស្សល្អ ចេះយកចិត្តទុកដាក់ និងតែងការពារមាលារហូត​ យូរៗទៅ មាលាចាប់ផ្តើមមានអារម្មណ៍ស្រឡាញ់គាត់។​ យប់មួយក្រោមពន្លឺព្រះចន្ទពេញវង់ ដារ៉ាបាននិយាយថា៖ «បើថ្ងៃណាមួយខ្ញុំបាត់ខ្លួន តើអ្នកនឹងនៅចាំខ្ញុំទេ?»​មាលាសើចតិចៗ ហើយនិយាយថា«មិនថាយ៉ាងណាខ្ញុំនឹងនិង​ចង​ចាំហើយស្វែងរកអ្នករហូត» ដារ៉ាញញឹម ប៉ុន្តែក្នុងកែវភ្នែករបស់គាត់មានលយឡំជាមួយទឹកភ្នែករលីងរលោង។



ជំពូកទី៣៖ ការឈ្នានីស


នៅក្នុងភូមិនោះ មាននារីម្នាក់ទៀតឈ្មោះ សុភា។ សុភាស្រឡាញ់ដារ៉ាជាយូរមកហើយពេលឃើញដារ៉ានៅជាមួយមាលា នាងមិនមាន​ការសប្បាយចិត្តនោះទេនាងចាប់ផ្តើមមានឈ្នានីសយ៉ាងខ្លាំង ហើយនិយាយថា​ «បើខ្ញុំមិនអាចបាន... អ្នកក៏មិនអាចបានដែរ!» នាងនិយាយទាំងកំហឹង។សុភាបានចាប់ផ្តើមតាមដានមាលារៀងរាល់ថ្ងៃ នាងរកវិធីបំបែកស្នេហារបស់អ្នកទាំងពីរ។



ជំពូកទី៤៖ ស្រមោលក្នុងវិមាន


ថ្ងៃមួយ មាលាបានឃើញរូបថតចាស់មួយនៅក្នុងវិមានអាថ៌កំបាំង នៅក្នុងរូបថតនោះ មានមនុស្សម្នាក់ដែលមានមុខដូចដារ៉ាបេះបិទ ប៉ុន្តែរូបថតនោះមានអាយុកាលជាង៥០ឆ្នាំ មាលាចាប់ផ្តើមភ័យ «តើដារ៉ាជានរណាពិតប្រាកដ?» នៅយប់នោះ នាងលួចចូលវិមានស្រាប់តែទ្វារបិទខ្ទប់ដោយខ្លួនឯង។ សំឡេងជើងដើរលាន់ឮពីជាន់ខាងលើ។

តក់... តក់... តក់... មាលាភ័យញ័រខ្លួនប៉ុន្តែដោយភាព​ចងដឹងចងលឺនាងបានសម្រាច់ចិត្តឡើងជណ្តើរដោយយឺតៗភ្លាមនោះ ស្រមោលខ្មៅមួយបានលោតចុះពីលើពិដានខាងលើ «ជួយផង!!»

នាងស្រែកយ៉ាងខ្លាំងដោយភាពភ័យខ្លាច។



ជំពូកទី៥៖ អាថ៌កំបាំងដ៏រន្ធត់


ភ្លាមៗនោះដារ៉ាបង្ហាញខ្លួនហើយ គាត់បានទាញមាលាចេញពីវិមាន ប៉ុន្តែពេលនោះ មាលាបានឃើញអ្វីមួយ រាងកាយរបស់ដារ៉ាគ្មានស្រមោលគ្មានដង្ហើមចង្វាក់បេះដូង​ស្ងៀមដូចជាសសាកសព្វ «អ្នក...អ្នក...អ្នកជាអ្វី?» ដារ៉ាស្ងៀម។ បន្ទាប់មក គាត់និយាយតិចៗថា។«ខ្ញុំបានស្លាប់ហើយ... តាំងពី៥០ឆ្នាំមុនមកម្លេះ»។ មាលាស្ទើរតែដួលភ្លាមៗ



ជំពូកទី៦៖ ការស្អប់


មាលាមិនអាចទទួលយកការពិតបាននាងគេចចេញពីដារ៉ា។ «អ្នកបោកខ្ញុំ!» «ខ្ញុំមិនចង់បោកអ្នកទេ...» «អ្នកជាខ្មោច!»

ពាក្យនោះធ្វើឱ្យដារ៉ាឈឺចាប់ជាងអ្វីទាំងអស់ មនុស្សដែលគាត់ស្រឡាញ់បំផុត កំពុងតែខ្លាចគាត់។



ជំពូកទី៧៖ ផែនការអាក្រក់


ចៃដន្យសុភាបានដើរកាត់វិមាននោះឮសំឡេងរបស់មាលានិយាយ​នឹងបានលួចស្ដាប់ហើយរកឃើញអាថ៌កំបាំងរបស់ដារ៉ា នាងប្រើវាដើម្បីបំផ្លាញគាត់ នាងប្រាប់អ្នកភូមិទាំងអស់ថា ដារ៉ាជាវិញ្ញាណអាក្រក់ មនុស្សគ្រប់គ្នាបានប្រមូលគ្នាទៅដុតវិមាននោះ ភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅ ដោយដារ៉ានិងមាលាជាប់នៅខាងក្នុង។



ជំពូកទី៨៖ ស្នេហាចុងក្រោយ


ដារ៉ាបានប្រាប់មាលាថាគេមិនដែលសម្លាប់នរណាម្នាក់ទេផ្ទុយទៅវិញ គាត់ជាអ្នកការពារភូមិអស់រយៈពេលជាច្រើនទសវត្សរ៍ នាងរត់ទៅរកគាត់ ហើយស្រែកហៅឈ្មោះដារ៉ា​ «ដារ៉ា!» ភ្លើងកំពុងឆេះជុំវិញ ដារ៉ាញញឹមនិងនិយាយថា «អ្នកនៅតែជឿខ្ញុំមែនទេ?» មាលាហូរទឹកភ្នែក «អូនស្រឡាញ់បងនិងនៅតែជឿជាក់លើបង»។ វាជាលើកដំបូងហើយដែលមាលាហៅដារ៉ាថាបងព្រោះតាំងពីដំបូងមកមាលាមិនដែលហៅតារាថាបងទេនាងតែងតែហៅដារ៉ាចំឈ្មោះនិងក៏ជាលើកដំបូងរបស់តារាដែលអាចបញ្ចេញនូវស្នាមញញឹមពិតមួយដោយនិយាយ​ទៅមាលាវិញថា បងក៏ស្រលាញ់អូនខ្លាំងដូចគ្នាប៉ុន្តែវាយឺតពេលហើយ វិមានកំពុងតែរលំចុះមក។



ជំពូកទី៩៖ ចុងបញ្ចប់ដ៏ខ្មៅងងឹត


ដារ៉ាបានរុញមាលាចេញពីវិមានតែខ្លួនគាត់ត្រូវជាប់នៅខាងក្នុង «ដារ៉ា!!!» មាលាស្រែកយំ។ហើយរត់ទៅរកដារ៉ាវិញប៉ុន្តែមានអ្នកភូមិម្នាក់បានរត់ទៅចាប់រុញនាងចេញហើយធ្នឹមនៃវិមានបានបាក់ធ្លាក់សង្កត់គាត់ស្លាប់ជំនួសទៅវិញវិមានបានបាក់រលំទាំងស្រុង ភ្លើងលេបត្របាក់គ្រប់យ៉ាង រួមជាមួយនិងព្រលឹងរបស់ដារ៉ាផងដែរនៅព្រឹកបន្ទាប់ គេរកឃើញតែផ្កាកុលាបខ្មៅមួយទងនៅកន្លែងដែលដារ៉ាបាត់ខ្លួន ចាប់ពីថ្ងៃនោះមកមាលាទៅទីនោះរៀងរាល់យប់ នាងអង្គុយក្រោមពន្លឺព្រះចន្ទ រង់ចាំមនុស្សដែលមិនអាចត្រឡប់មកវិញបាន​ មួយឆ្នាំក្រោយមក នាងបានបាត់ខ្លួនដោយអាថ៌កំបាំង។

អ្នកភូមិនិយាយថា នៅរាត្រីព្រះចន្ទពេញវង់ គេអាចឃើញបុរស និងនារីម្នាក់ដើរកាន់ដៃគ្នាក្បែរវិមានដែរបានឆេះបាក់បែកនោះ។

ប៉ុន្តែ...

ពួកគេទាំងពីរ មិនមែនជាមនុស្សរស់ទៀតឡើយ។




ចប់








0.011 SRY
SmartVey

Comments