ពុទ្ធោអើយ! ទុក្ខជាន់លើទុក្ខ
តាមរយៈលោកសាវិន ហ្វីលីព បានឲ្យដឹងថា៖ខណៈនាយក្រិនកំពុងមានជំងឺរលាក់ស្រោមខួរក្បាលធ្ងន់ធ្ងរនិងស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្រនោះ ព្រឹកនេះថ្ងៃទី១៤មិនានេះឪពុករបស់នាយក្រិនដែលមានជំងឺសួតធ្ងន់ធ្ងររាប់សិបឆ្នាំមកហេីយដែរនោះបានលាចាកលោកនៅវេលាម៉ោង ១០និង២០នាទី បាត់ទៅហេីយ។ ឪពុកនាយក្រិន ឈ្មោះ ទេស ភឺន អាយុ ៨៥ឆ្នាំ ចំណែកឯម្ដាយនាយក្រិនបានចែកឋានយូរឆ្នាំមកហេីយ។ អ្នកនាង ប្រឹមប្រិយបានបញ្ជាក់មកខ្ញុំនៅពេលនេះថាក្រុមហ៊ុន Pocari Sweat នឹងរ៉ាប់រងលេីការចំណាយទាំងស្រុងរបស់នាយក្រិននៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រនិងរ៉ាប់រងលេីការចំណាយទាំងអស់លេីការធ្វេីបុណ្យសពរបស់ឪពុកនាយក្រិននៅភូមិស្លក្រាម ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ផងដែរ ។🙏🏻🥹



Comments