៨ទស្សនៈដើម្បីបង្កើនគុណតម្លៃជីវិត 

A
ammly


១- ខ្ញុំមានអារម្មណ៍អាណិតខ្លួនឯងជាខ្លាំង ព្រោះខ្ញុំមានតែស្បែកជើងរហែក លុះដល់ខ្ញុំបានជួបនឹងបុរសដែលគ្មានស្បែកជើង ទើបខ្ញុំដឹងថា ខ្ញុំគ្រាន់បើជាងគេ -សុភាសិតបុរាណ

២- ខ្ញុំជឿថា ជីវិតគឺជាការផ្សងព្រេងដ៏អស្ចារ្យបំផុត ហើយវានឹងមានប្រយោជន៍នៅពេលចាប់ផ្តើមម្តងហើយម្តងទៀត រហូតដល់២០ដង - ចូសេ មូជីកា

៣- ភាពឈឺចាប់មិនមែនជារឿងអាក្រក់នោះទេ វាអាចធ្វើឱ្យជីវិតរបស់យើងផ្លាស់ប្តូរ -ដាឡៃ ឡាម៉ា

៤- បើអ្នកជាមនុស្សល្អមែន កុំភ័យខ្លាចគេនិយាយអាក្រក់ពីអ្នក - ហ្គោលដា មៀ

៥- ការខិតខំប្រឹងប្រែងតស៊ូនាថ្ងៃនេះ មិនមែនសម្រាប់តែថ្ងៃនេះនោះទេ ប៉ុន្តែវាសម្រាប់អនាគតដ៏ត្រចះត្រចង់របស់អ្នកផងដែរ - អាប្រាហាម លីនខូន

៦- បើអ្នកចង់ទទួលបានជោគជ័យ អ្នកមិនត្រូវបែរខ្នងដាក់ឧបសគ្គជាដាច់ខាត - ប៊ីល ហ្គេតស៍

៧- ខ្ញុំមានរឿងដែលត្រូវបង្រៀន ៖ ភាពសាមញ្ញ ការអត់ធ្មត់ និងមេត្តាករុណា។ ទាំងបីនេះ គឺជាទ្រព្យមហាសាល - ឡៅ ជឺ

៨- ដើរយឺតមិនសំខាន់ សំខាន់ត្រូវបន្តដើរទៅមុខកុំឈប់ - ខុង ជឺ

Comments