"ចង់ធ្វើអី ធ្វើអោយហើយទៅ តែមានប្ដីមានកូនហើយចប់ហើយ! លែងបានធ្វើអីហើយ” 

A
ammly


ការមានគ្រួសារ មានកូន មិនបានកំណត់ការបញ្ចប់នៃក្ដីស្រមៃ និងដំណើរជីវិតដ៏រីករាយ និងវែងឆ្ងាយរបស់យើងទេ។ យើងនៅតែអាចធ្វើអីគ្រប់យ៉ាងដែលយើងចង់ធ្វើអោយតែយើងពិតជាស្រលាញ់ និងចង់ធ្វើវាពិតមែន យើងនឹងអាចរកបានគ្រប់ហេតុផល និងរៀបចំពេលវេលា ឆ្លៀតពេលដែលយើងមានទោះតិចតួចដើម្បីធ្វើវា ហើយយូរឬឆាប់យើងនឹងសម្រេចវាបានដោយជោគជ័យ។ សំខាន់សួរខ្លួនឯងថាពិតជាចង់ធ្វើវាមែនអត់? ធ្វើទៅសប្បាយចិត្តអត់? ហើយអ្វីដែលរឹតតែមានន័យនោះ គឺយើងgrow up ជាមួយកូន និងមានកូនជាសាក្សីនៃភាពប្រឹងប្រែងជំនះដើម្បីក្ដីស្រមៃរបស់យើង នោះយើងគឺជាគំរូមួយដ៏រឹងមាំរបស់កូន។ Your relationship and marital status does not define you! ភាពនៅលីវ រៀបការ ឬមានកូន មិនមែនជាលក្ខណ្ឌដែលសន្មត់ មិនថាអ្នកជាអ្នកណាទេ live your dreams! 
សូមកុំអោយសម្ដីអ្នកដទៃមានឥទ្ធិពលលើជិវិត ឬការសម្រេចចិត្តរបស់យើង។  យើងមានសិទ្ធទាំងអស់ដើម្បីសម្រេច និងធ្វើរឿងគ្រប់យ៉ាងដែលយើងចង់ធ្វើដរាបណាវាមិនប៉ពាល់ដល់អ្នកដទៃ។

Comments