អត្ថបទសម្រាប់អ្នកដែលមានវ័យ ២០ឆ្នាំ គួរអាន៖

A
ammly


១) ការជ្រើសរើសមិត្តភក្តិ៖ ចាប់តាំងពីថ្ងៃ ដែលអ្នកដឹងក្តី រហូតមកទល់ពេលនេះ គឺអ្នកបានជួបនឹងមនុស្សជាច្រើន។ ហើយក្នុងនោះដែរ ក៏មានអ្នកខ្លះ នៅតែល្អ និងអ្នកខ្លះ បានផ្លាស់ប្តូរផងដែរ។ ដូច្នេះនៅពេលនេះ វាគួរតែដល់ពេល អ្នកជ្រើសរើស មិត្តណាដែលគូរអ្នក រាប់អាន និងមិត្តណា ដែលអ្នកគួរតែបោះបង់ចោល។

២) គួរតែដល់ពេល ដែលអ្នកចាកចេញពីផ្ទះ ដើម្បីឃើញពិភពលោកខាងក្រៅ៖ ពាក្យថា ចេញពីផ្ទះ មិនមែនឲ្យអ្នក ចាកចេញពីកន្លែងដែលរស់នៅនោះទេ គឺចង់មានន័យថា អ្នកគួរតែរៀនប្រើជីវិត នៅខាងក្រៅផ្ទះ ដូចជា ចេញធ្វើការ រកស៊ី ឬបង្កើតមុខជំនាញអ្វី ដោយខ្លួនឯង មិនមែន នៅតែក្នុងផ្ទះ គ្មានគំនិតច្នៃប្រឌិតនោះទេ។ ក្នុងនោះដែរ ការធ្វើបែបនេះ គឺអាចឲ្យអ្នក ស្គាល់ពី បទពិសោធន៍ និងរឿងរ៉ាវមួយចំនួន នៅខាងក្រៅ។

៣) រឿងអនាគត៖ តើអ្នកមានអារម្មណ៍បែបណា ពេលឃើញមិត្តរបស់អ្នក ដែលមានអាយុដូចអ្នក គេរៀបការអស់? ជាការពិត មនុស្សម្នាក់ៗ តែងតែត្រូវការ ក្តីស្រលាញ់ពីអ្នកណាម្នាក់ ដើម្បីសាងជីវិតគ្រួសារជាមួយគ្នា។ អាយុ២៥ឆ្នាំ អ្នកគួរតែជ្រើសរើសដៃគូហើយ ព្រោះថា វាវ័យមួយ ដែលដល់ពេល ត្រួវគិតពីអនាគត។

៤) ចង់ជោគជ័យ គួរតែនៅក្បែរមនុស្សជោគជ័យ៖ ដល់ពេលនេះហើយ អ្នកគួរតែ ព្យាយាមធ្វើឲ្យខ្លួនមានតម្លៃ និងថ្លៃថ្នូរ។ ដូច្នេះវាជាពេលមួយ ដែលអ្នកគួរតែគិតពីអនាគតថាអ្នកនឹង ដើរទៅផ្លូវណា។ វិធីដែលអាច ឆ្ពោះទៅកាន់ភាគជោគជ័យ ជាមួយនឹងរឿងដំបូងសម្រាប់អ្នក គឺអ្នកគួរតែ នៅក្បែរមនុស្សដែលគេ ទទួលបានជោគជ័យឲ្យបានច្រើន។ ការធ្វើបែបនេះ វាជួយឲ្យអ្នក មានគំនិតល្អៗ ក្នុងការបង្កើតនូវអ្វីដែលថ្មី ឬបង្កើតជំនួញជាដើម។

៥) រៀនអត់អោនខ្លួនឯង៖ កុំព្យាយាមបន្ទោសខ្លួនឯង រហូតទាល់តែបាត់ជំនឿចិត្ត លែងចង់ធ្វើអ្វីមួយ។ អ្វីដែលអ្នកគួរតែធ្វើ គឺរៀនអត់អោនឲ្យខ្លួនឯង ពេលអ្នកធ្វើកំហុស ហើយអ្នកត្រូវរៀន ទទូលស្គាល់ និងចាប់ផ្តើម ធ្វើវាឡើងវិញ កុំឲ្យមានកំហុសទៀត។

ប្រភពអត្ថបទ ៖Sadness

Comments