ឈប់ប្រៀបធៀប

A
ammly


១.កុំមើលអ្នកដទៃក្នុងផ្លូវប្រៀបធៀប គេមាន អញក្រ ធ្វើបែបអ្នក អ្នកកាន់តែវិលវល់ គ្មានកម្លាំងដើរទៅមុខឡើយ ចិត្តវិលវល់ អណ្តែងអណ្តូង ជីវិតមិនរឹងមាំទេ....

២.អ្នករកបាន ៥០០ ដុល្លារ អ្នកខ្លះរកបាន ១០០០ ដុល្លារ តែកុំភ្លេចថាអ្នកខ្លះរកបានតែ ២០០ ដុល្លារ អ្នកខ្លះរកមិនបានសូម្បីតែមួយរៀល ឯអ្នកខ្លះទៀតគ្នាគ្មានសូម្បីតែលុយសម្រាប់ញាំអាហារ ៣ ពេលផង...

៣.អ្នកមានម៉ូតូចាស់មួយគ្រឿង អ្នកខ្លះមានដល់ឡានទំនើប តែកុំភ្លេចថាមានអ្នកខ្លះមានត្រឹមតែកង់កញ្ចាស់មួយ ហើយមានអ្នកខ្លះទៀតគ្មានសូម្បីតែកង់កញ្ចាស់ជិះ អ្នកខ្លះគឺដើរទៅធ្វើការរាល់ថ្ងៃ អ្នកខ្លះគ្មានសូម្បីឱកាសដើរ...

៤. ទទួលស្គាល់ថា លើលោកនេះត្រូវតែមានអ្នកល្អជាងយើង និងត្រូវតែមានអ្នកអន់ជាងយើង ឈប់ឈឺចាប់ ការប្រកួតពិតប្រាកដក្នុងជីវិតគឺ ការប្រកួតជាមួយខ្លួនឯង អ្នកត្រូវតែធ្វើអោយជីវិតអ្នកថ្ងៃនេះពូកែជាម្សិលមិញ ហើយអ្នកត្រូវតែប្រកួតជារៀងរាល់ថ្ងៃ នេះជាករប្រកួតដ៍អស្ចារ្យបំផុត...

"យើងគឺយើង កុំប្រកួតជាមួយគេ ប្រកួតជាមួយភាពក្រីក្ររបស់យើងទើបប្រសើរ"

#អាត់បី

Comments