១- គ្មានអ្នកណាម្នាក់ស្រឡាញ់អ្នកជាងម្តាយរបស់អ្នកឡើយ
២- អ្នកក្រីក្រមិនសម្បូរមនុស្សរាប់រកឡើយ
៣- មនុស្សភាគច្រើនចូលចិត្តឱ្យតម្លៃលើសម្បកក្រៅ ពួកគេមិនសូវបានគិតពីគុណតម្លៃខាងក្នុងរបស់មនុស្សឡើយ
៤- មនុស្សឱ្យតម្លៃលើលុយ មិនមែនគុណតម្លៃរបស់អ្នកឡើយ
៥- មនុស្សដែលអ្នកស្រឡាញ់ខ្លាំងបំផុត ក៏អាចធ្វើឱ្យអ្នកឈឺចាប់បំផុតដែរ
៦- ការពិតវាសាមញ្ញ ប៉ុន្តែបើអ្នកព្យាយាមពន្យល់អំពីវា វានឹងក្លាយជារឿងពិបាក
៧- នៅពេលអ្នកសប្បាយចិត្តអ្នកនឹងស្តាប់ចង្វាក់ភ្លេងនៃបទចម្រៀង ប៉ុន្តែនៅពេលដែលអ្នកពិបាកចិត្តអ្នកនឹងមើលអត្ថន័យរបស់បទចម្រៀងវិញម្តង
៨- ក្នុងវិថីជីវិត រឿងពីរយ៉ាងនឹងកំណត់ជោគវាសនារបស់អ្នក ទី១” ភាពអត់ធ្មត់របស់អ្នក” ពេលដែលអ្នកគ្មានអ្វីសោះ និងទី២” អត្តចរិតរបស់អ្នក” ពេលដែលអ្នកមានអ្វីគ្រប់យ៉ាង។
ប្រភពអត្ថបទ ៖ Abdul kalam quote
ប្រភពរូបភាព ៖ Pinterest
ប្រែសម្រួលដោយ ៖ #ពុយស៊ីដេត

