កុំតានតឹងពេក
អ្នកអាចនឹងពូកែ ឬ ល្អជាងអ្វីដែលអ្នកគិត កុំតានតឹងដាក់ខ្លួនឯងពេក រឿងខ្លះយើងធ្វើមិនបានថ្ងៃនេះ តែ មិនប្រាកដថាយើងល្ងង់ ឬ ធ្វើមិនបានរហូតនោះទេ ពេលខ្លះយើងក៏ត្រូវការពេលវេលាដើម្បីអភិវឌ្ឍន៍ខ្លួនឯងដែរ (តក់ៗពេញបំពង់) អញ្ចឹង កុំឆាប់ចុះចាញ់ពេក កុំដាក់សម្ពាធលើខ្លួនឯងពេក និង កុំចាត់ទុកខ្លួនឯងជាមនុស្សមិនបានការអី ហើយ ត្រូវចាំណា«គ្មានអ្វីដែលអ្នកធ្វើមិនបាននោះទេ» រៀនផ្ដល់តម្លៃឲខ្លួនឯង និង រៀនលើកទឹកចិត្តខ្លួនឯងឲបានច្រើន ទើបជីវិតអ្នកជោគជ័យ❣️

