ពេលខ្ញុំខោមិនខោ អាវមិនអាវ គេថាហែងខ្ជិលចឹងបានគ្មានរបស់ល្អស្លៀកហ្នឹងគេ៚
ពេលខ្ញុំជិះម៉ូតូកញ្ចាស់តម្លៃ៦០០ដុល្លារ គេថាម៉ូតូចាស់ចឹងសមហ្នឹងមនុស្សដូចហែងហើយ៚
ពេលខ្ញុំធ្វើការបានប្រាក់ខែតិច គេថាហែងល្ងង់ចឹងទៅធ្វើការនៅណាក៏មិនបានលើសហ្នឹងដែរ៚
ពេលខ្ញុំនៅក្នុងផ្ទះបាក់បែកជាន់ទី៤ គេថាហែងធ្វើការដល់ងាប់ទៀតក៏គ្មានផ្ទះថ្មីនៅនឹងគេដែរ៚
~~~~~~~~~~~~~~~~AFTER~~~~~~~~~~~~~~~~
ពេលខ្ញុំទិញស្បែកជើងតម្លៃ៨០០ដុល្លារ គេថាពាក់ទៅចេះហោះមែន៚
ពេលខ្ញុំទិញកង់តម្លៃ២,០០០ដុល្លារ គេថាហែងឆ្គួតមែសមិចហែងមិនទិញម៉ូតូជិះ៚
ពេលខ្ញុំទិញឡានតម្លៃ៧០,០០០ដុល្លារ គេថាហែងមិចមិនទិញផ្ទះមុន៚
ពេលខ្ញុំទិញCondoតម្លៃ១០០,០០០ដុល្លារ គេថាហែងមិចមិនទិញបុរី ឬ វីឡាភ្លោះដែលមានទីធ្លាធំទូលំទូលាយជាងហ្នឹង៚
ហេហេ!!! ខ្ញុំយល់ ខ្ញុំដឹង ខ្ញុំបានចូលសាលា ខ្ញុំជាមនុស្សដូចអ្នក ខ្ញុំចេះឈឺ ខ្ញុំចេះអន់ចិត្ត តែខ្ញុំមិនខឹងទេ ខ្ញុំនឹងចងចាំរាល់ ទង្វើ និង ពាក្យសំដីដែលអ្នកបាននិយាយដាក់ខ្ញុំ ហើយ ខ្ញុំក៏ដឹងច្បាស់ថាអ្នកមិនពេញចិត្តខ្ញុំ ទោះខ្ញុំគ្មានអ្វី ឬ មានអ្វី អ្នកមិនដែលរីករាយជាមួយខ្ញុំឡើយ📍
ប៉ុន្តែ ខ្ញុំមិនខ្វល់ទេ ខ្ញុំរស់ជាខ្លួនខ្ញុំ ធ្វើអ្វីដែលខ្ញុំគិតថាល្អ និង សប្បាយចិត្ត ដូច្នេះខ្ញុំមិនខ្លាចនឹងចំណាយដើម្បីយកវាឲបានឡើយ🖤

