អារម្មណ៍ផ្លូវចិត្ត🌞💵🚙💒

A
ammly
អត់សប្បាយចិត្តទេមែនអត់ អត់សប្បាយចិត្តព្រោះតែមិនទាន់មានអ្វីគ្រប់យ៉ាងដូចគេ មិនទាន់មានលុយគ្រប់គ្រាន់សំរាប់ទិញផ្ទះថ្មីនៅ មិនទាន់មានឡានល្អជិះ ប៉ុន្តែ កុំអស់សង្ឃឹមអី កុំពិបាកចិត្តច្រើនពេក សាកងាកមកមើលខ្លួនឯងឥលូវ និង ៥ឆ្នាំមុនទៅមើល តើខុសគ្នាឆ្ងាយកម្រិតណាហើយ។

ពិតណាស់វាខុសគ្នាឆ្ងាយ ពីមុនយើងនៅលាដៃសុំលុយម៉ែឪ និង មានអ្នកផ្ទះចាំអោយ ប៉ុន្តែ ឥលូវយើងធំហើយ យើងមានការងារត្រឹមត្រូវ យើងអាចរកចិញ្ចឹមខ្លួនឯង និង អាចជួយអ្នកផ្ទះបានខ្លះដែរ ទោះបីមិនបានច្រើនក៏ប្រសើរជាងពីមុនដែរ ហើយ ពេលនេះយើងគួរតែរីករាយនូវអ្វីដែលយើងមាន ហើយ យើងគួរតែសប្បាយចិត្តដែលយើងអាចដើរមកដល់កន្លែងនេះយ៉ាងរឹងមាំឈប់ស្ដីបន្ទោសខ្លួនឯងទៀតទៅ ឈប់យកខ្លួនឯងទៅប្រៀបធៀបនឹងគេទៀត ព្រោះ មនុស្សម្នាក់ៗ និង គ្រួសារនីមួយៗមិនដូចគ្នាទេ បើយើងខ្សត់ខំប្រឹងបន្តិចទៀតទៅ ទោះបីមិនបានដូចគេ ក៏យើងអាចគេចផុតពីភាពស្រេកឃ្លានបានដែរ ហើយ ត្រូវចាំណា «ពេលនេះយើងធ្វើបានល្អបំផុតហើយ ហើយ មិនយូរទេជីវិតយើងនឹងកាន់តែល្អប្រសើរជាងនេះ» ស៊ូៗណា ខ្ញុំជឿថា មិនយូរទេអ្នកប្រាកដជាមានគ្រប់យ៉ាងដូចក្ដីស្រមៃរបស់អ្នក។


Comments