ការហែលទឹកផ្តល់នូវភាពវិជ្ជមានគឺដោយសារតែ វាអាចរក្សាចង្វាក់បេះដូង កាត់បន្ថយភាពតាងតឹង, ពង្រឹងសាច់ដុំ និងសរសៃឈាមបេះដូង។ មួយវិញទៀតជួយឱ្យថែរក្សាគីឡូបានល្អ ថែមទាំងធ្វើឱ្យបេះដូង និងសួតមានសុខភាពល្អ ហើយពង្រឹងបាននូវថាមពលបន្ថែម។ តាមរយៈការហែលទឹក ធ្វើឱ្យរាងកាយទាំងមូលមានចលនាស្មើគ្មា ជំរុញឱ្យលំនាំនៃការប្រាណមានតុល្យភាព។
មួយវិញទៀត អត្ថប្រយោជន៍អំពីការហែលទឹកមានបន្ថែមដូចជា ធ្វើឱ្យអារម្មណ៍រីករាយ និងភាពស្ងប់ ឬនឹងធឹង, បន្ធូរភាពតាងតឹង និងអភិវឌ្ឍ៍ភាពបត់បែននៃរាងកាយ។ ការចាប់ផ្តើមសាកល្បងកីឡាហែលទឹក គឺសម្រាប់មនុស្សគ្រប់វ័យទាំងអស់ ប៉ុន្តែមុននឹងចាប់ផ្តើមក្នុងទីតាំងណាមួយ ត្រូវប្រាកដជាក់ថា អ្នកចេះហែលទឹក និងស្វែងរកទីតាំងដែលសុវត្ថិភាព៕


អត្ថបទល្អ