ហេតុអ្វីយេីងខ្ជិលអាន?

buntheng
ហេតុអ្វីយេីងខ្ជិលអាន? 

ពិតណាស់ភាពខ្ជិលគឺមាននៅក្នុងខ្លួនយេីងគ្រប់គ្នា​ គ្រាន់តែអ្នកខ្លះខ្ជិលតិច​ រីឯអ្នកខ្លះទៀតខ្ជិលច្រេីន។ យេីងតែងតែខ្ជិលធ្វេីអ្វីមួយ​ដែលយេីងគិតថាវាគ្មានប្រយោជន៍សម្រាប់យេីង។ ដូចគ្នានឹងការអាននេះដែរ​ បេីយេីងគិតថាវាមិនមានប្រយោជន៍​ ឬមិនសូវសំខាន់សម្រាប់យេីង​ យេីងក៏ខ្ជិលអាន។ មួយវិញទៀតអាចមកពីយេីងមិនបានដឹងគុណតម្លៃនៃការអានពិតប្រាកដ​ ហេីយវាក៏ជាមូលហេតុដែលនាំឱ្យយេីងខ្ជិលអានដែរ។ 

តែបេីយេីងយល់ថាការអានពិតជាសំខាន់​ គឺវាពិតជាអាចអភិវឌ្ឍគំនិតរបស់យេីងឱ្យរីកចម្រេីនបានមែន​ នោះយេីងនឹងមិនខ្ជិលអានឡេីយ។ បេីយេីងស្គាល់តម្លៃនៃការអានពិតប្រាកដ​ យេីងនឹងឈប់ខ្ជិលភ្លាម​ ហេីយយេីងនឹងរកវិធីដោះស្រាយបញ្ហាដែលមករារាំងយេីង​ក្នុងការអានបានជាពុំខាន។

-------
រូបភាព៖ #pinterest

Comments

dexterous

👍