អតីតអ្នកឧកញ៉ាម្នាក់ឈ្មោះ លី គួង អាយុ ៥០ ឆ្នាំ ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅរាជធានីភ្នំពេញ ពីបទសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ និងការលាងលុយកខ្វក់ ដែលបានប្រព្រឹត្តតាំងពីឆ្នាំ ២០១៩។ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់រូបលោកពីបទ ការជ្រើសរើសដោយខុសច្បាប់សម្រាប់គោលដៅកេងប្រវ័ញ្ច ការឆបោកមានអង្គការចាត់តាំង និងការលាងលុយកខ្វក់ ដែលជាបទល្មើសផ្សារភ្ជាប់នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។
អាជ្ញាធរបានឱ្យដឹងថា លោក លី គួង បានប្រើប្រាស់កាស៊ីណូ និងសណ្ឋាគារ ដើម្បីបង្ខាំងមនុស្សឱ្យស្នាក់នៅ និងដំណើរការប្រតិបត្តិការឆបោកតាមអនឡាញ។ តាមសេចក្តីរាយការណ៍ លោកមានការពាក់ព័ន្ធនឹងកាស៊ីណូមួយចំនួននៅក្នុងខេត្តព្រះសីហនុ និងខេត្តកំពត។ បច្ចុប្បន្ន ការស៊ើបអង្កេតកំពុងបន្តធ្វើឡើងដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យផ្សេងទៀត ខណៈដែលកម្ពុជាកំពុងបន្តយុទ្ធនាការបង្ក្រាបបទល្មើសដែលពាក់ព័ន្ធនឹងបច្ចេកវិទ្��ា។
Former Oknha Arrested Over Online Scam and Money Laundering
A former Neak Oknha, Ly Kuong, 50, has been arrested and detained in Phnom Penh for alleged online fraud and money laundering committed since 2019. The Phnom Penh Municipal Court charged him with illegal recruitment for exploitation, organised fraud, and money laundering, crimes linked to technology-based scams in Cambodia and abroad.
Authorities say Kuong used casinos and hotels to detain people and run online fraud operations. He is reportedly linked to casinos in Preah Sihanouk and Kampot. Investigations are ongoing to identify other suspects, as Cambodia continues its crackdown on technology-related crime.




