តើល្ងង់ឬឆ្លាតឲ្យប្រាកដនេះ?

C

តើល្ងង់ឬឆ្លាតឲ្យប្រាកដនេះ?
ព្រលឹងខ្មោចអ្នកប្រាជ្ញ សេដ្ឋី និងអ្នកស្រែបានជួបគ្នាតាមផ្លូវ ពេលនាំគ្នាទៅជួបយមរាជ ស្រាប់តែបានជួបបិសាចអសុរកាយបីនាក់ បិសាចថា មិនបាច់ទៅជួបយមរាជទេ ឯងដាក់ប្រស្នាឲ្យយើងមក បើមួយណាយើងរកមិនឃើញយើងនឹងឲ្យឯងឡើងឋានសួគ៌ តែបើយើងរកឃើញយើងនឹងឲ្យឯងចុះនរក!។អ្នកប្រាជ្ញបានដាក់លំហាត់យ៉ាងលំបាកលំបិនអាណាដែលគាត់នឹកថាក្រៃលែង ! ស្រាប់តែបិសាចជប់ចេញរកឃើញ បិសាចបានបញ្ជូនទៅនរកទៅ។សេដ្ឋីបាននិយាយពីប្រាក់ចំណូលចំណាយពីអត្រាការប្រាក់ពីប្រាក់អណ្តែតលើទីផ្សារ យ៉ាងណាក៏បិសាចរកនឹកឃើញ ហើយបញ្ជូនទៅនរក ដល់វេនអ្នកស្រែ ស្រាប់តែគាត់សើចក្អាកក្អាយហើយទារយកកៅអីមួយដែលមានរន្ធ៧មកឲ្យគាត់អង្គុយ រួចហើយគាត់ប្រឹងឡើងប៉ោងថ្ពាល់បញ្ចេញផោមលាន់តែភូស !ហើយគាត់សួរបិសាចថា តើគាត់ផោមចេញពីរន្ធមួួយណា?ពួកបិសាចគិតឡើងងងឹតមុខ ខំលើកកៅអីផ្អៀងផ្អងមើល ហើយសម្រេចថាចេញពីរន្ធទីបី ! អ្នកស្រែស្រែកថា ខុស ! អញផោមចេញពីរន្ធគូទអញសោះ ភ្លើមែន! ។បិសាច អើហ៍ !ភ្លើមែនពួកយើង ។ហើយនាំគាត់ឡើងឋានសូគ៌ទៅហោង។
ការងារតូចតាចសោះប្រយ័ត្នគិតឲ្យលំបាកខ្លាំងដោយមិនដឹងខ្លួន!!!!៕

Comments