កុំជាប់ជំពាក់ក្នុងការគិត តែត្រូវប្រុងគំនិតមុននឹងនិយាយ កុំជាប់ជំពាក់ក្នុងការនិយាយ ព្រោះយើងនិយាយតែពាក្យពិត កុំជាប់ជំពាក់នឹងសម្លេង តែត្រូវប្រយ័ត្នក្នុងការស្តាប់ កុំជាប់ជំពាក់នឹងក្លិន រស សម្ផស្សពាល់ត្រូវកាយ ត្រូវមានស្មារតីគ្រប់គ្រងការគិតកុំធ្វេសប្រហែស ។ កុំជាប់ជំពាក់ក្នុងការហូប ត្រូវហូបតែអាហារមានសុវត្ថិភាព កុំជាប់ជំពាក់ក្នុងការដេក ត្រូវដេកប្រកបដោយស្មារតីដឹងក្នុងឥរិយាបថ ។ អំណាចនៃចំណង់ អាចបំពេញក្តីប៉ងប្រាថ្នាបាន មនុស្សទាំងអស់សុទ្ធតែមានចំណង់ផ្ទាល់ខ្លួន តែត្រូវចេះបំពេញចំណង់ដោយបញ្ញា ជីវិតមិនមែនសុទ្ធតែល្អឥតខ្ចោះនោះទេ ព្រោះបញ្ញាមិនមែនសុទ្ធតែល្អឥតខ្ចោះនោះដែរ នេះជាហេតុផលតែមួយគត់ដែលមនុស្សត្រូវរស់ដោយការចេះពេញចិត្តចំពោះអ្វីដែលខ្លួនមាន ។

