វាចាផ្អែម

C

១-កុំយំ ព្រោះតែមនុស្សដែលមិនស្គាល់តំលៃទឹកភ្នែករបស់អ្នក ! ។
២-ថែរក្សារសជាតិជីវិតក្នុងខណៈពេលដ៏ខ្លី វាជាការរៀបរាប់ដ៏វែងឆ្ងាយ ចារទុកក្នុងក្រអៅបេះដូងរបស់អ្នក ! ។
៣-មិត្តល្អពិបាកនឹងស្វែងរក ពិបាកនឹងបែកគ្នា ពិបាកនឹងបំភ្លេចបាន តែមិត្តដ៏ល្អបំផុតនោះ គឺជាខ្លួនឯងនេះហើយ ! កុំចាកចោលខ្លួនឯងណា ! ។
៤-សូមកុំឲ្យមានស្នាមញញឹមក្លែងក្លាយនៅពេលនេះ ជីវិតគឺហត់នឿយណាស់ទៅហើយ ! កុំបង្កើតភាពមិនពិតឲ្យវាច្រើនពេក ធុញថប់នឹងការធ្វើពុតនេះណាស់ ! ។
៥-ស្នាមញញឹមលើផ្ទៃមុខរបស់អ្នក អាចពន្យារទុក្ខព្រួយនៅថ្ងៃនេះនិងថ្ងៃស្អែក ឈប់លេងល្បិចដាក់គ្នាទៀតទៅ នាំគ្នាស្វែងរកសេចក្តីស្រឡាញ់ពិតទាំងអស់គ្នាវិញទៅប្រសើរជាង ! ។

Comments