ការផ្លាស់ប្តូរនាំមកនូវភាពរីកចំរើនក្នុងជីវិត

C

ការផ្លាស់ប្តូរនាំមកនូវភាពរីកចំរើនក្នុងជីវិត នៅពេលណាមនុស្សម្នាក់ហ៊ានប្រកួតប្រជែងជាមួយខ្លួនឯង ហ៊ានប្រថុយយកជីវិតរបស់ខ្លួនទៅធ្វើរឿងដែលត្រឹមត្រូវមួយដើម្បីផ្លាស់ប្តូរ ដែលកាលពីមុនមកពិបាកផ្លាស់ប្តូរបាន ។ យើងជាអ្នកស្រែ កូនអើយកុំគិតអីច្រើន ដឹងតែធ្លាក់ភ្លៀងហើយសាបព្រួសទៅ យើងជាអ្នកក្រតាំងពីដូនតាមកហើយ កុំហ៊ានគិតស្រមៃជាអ្នកមានអី ព្រហ្មលិខិត ឬ កម្មចារមកឲ្យយើងជាកម្មករកុំគិតស្រមៃថាថ្ងៃណាមួយអាចក្លាយជាថៅកែអី ព្រមតាមកម្មទៅកូន ! កម្មកំណត់មកងាប់ស្មើណាងាប់ស្មើនឹងទៅ ធ្វើម៉េចកម្មយើង ! នេះសុទ្ធតែជាគំនិតខុសឆ្គង ឬ ជ្រុលនិយម ព្រះពុទ្ធប្រឆាំងនឹងគំនិតបែបនេះដាច់ខាត ! កម្មក្តី ចំណារព្រហ្មលិខិតក្តី ព្រះអង្គឲ្យយកបញ្ញា យកគំនិតជាទីពឹងដើម្បីដោះស្រាយបញ្ហា ពឹងខ្លួនឯងមុន ចាំអស់លទ្ធភាពចាំពឹងទេវតាតាមក្រោយ ។ ជនចណ្ឌាល(វណ្ណៈទាសាទាសី)ម្នាក់ដែលមានគំនិតបាក់ផ្នត់ ប្រកាន់ដាច់ខាតថាខ្លួនជាទាសករ ទីបំផុតបានប្រថុយប្រគល់ជីវិតឲ្យព្រះពុទ្ធអប់រំ រហូតក្លាយជាព្រះអរិយៈ នេះគឺជាការផ្លាស់ប្តូរដ៏អស្ចារ្យមួយទើបក្លាយជាមនុស្សអស្ចារ្យបាន ! ។ Change life style ! ! ! បើគ្មានការផ្លាស់ប្តូរជីវិតគ្មានអ្វីថ្មីឡើយ ! ពិភពលោកនេះប្រែប្រួលជានិច្ច !

Comments