ក្មេងៗឥលូវ 30ឆ្នាំមិនទាន់ទេ ចង់ក្លាយជាសហគ្រិនអស់ហើយ ទាំងខ្លួនឯងមិនទាន់ប្រឡូកយកបទពិសោធន៍ការងារអីសោះ ទាំងមិនទាន់មានភាពរឹងមាំផ្នែកហិរញ្ញវត្ថុអីសោះ។
ចង់បានឈ្មោះជាថៅកែ ឬក៏ CEO ឬក៏សហគ្រិនវ័យក្មេង អីហ្នឹង តែក៏មិនចង់រៀនឲ្យមានចំណេះគ្រប់គ្រាន់ ក៏មិនចង់ធ្វើការឲ្យគេដើម្បីទទួលបទពិសោធន៍ពេញលេញសិនឡើយ។ គ្រាន់តែស្ដាប់អ្នកជោគជ័យនិយាយ ក៏ហោះស្ទុយប្រឡូកជំនួញទាំងខ្លួនឯងគ្មានមូលដ្ឋានសោះក្នុងដៃ រួចក៏បះជើង ខាតលុយ ខាតពេល ខាតផ្លូវចិត្ត ។
បរាជ័យហើយក៏គិតថានោះជាបទពិសោធន៍ ទាំងដែលការពិតខ្លួនឯងខ្វះទុនគ្រប់យ៉ាងមុននឹងធ្វើជំនួញសោះ។ ត្រូវហើយ បរាជ័យជាការរៀនសូត្រ ដើម្បីឲ្យយើងដឹងកន្លែងឆ្ពោះទៅរកជោគជ័យ ប៉ុន្តែត្រូវដឹងថា តើអ្នកត្រៀមខ្លួនរួចរាល់ឬនៅដើម្បីធ្វើជំនួញ មិនមែនយកលុយ យកពេល យកកម្លាំងទោះបោះចោលលើជំនួញទាំងអ្នកខ្លួនឯងដឹងថាខ្លួនឯងមិនទាន់រួចរាល់នោះទេ។
កុំបោះជំហានលឿនពេក រឹតតែកុំបោះជំហានរំលងរឿងដែលអ្នកត្រូវរៀនមុនពេលឈានដល់ការបោះទុនធ្វើជំនួញ ព្រោះវាអាចឲ្យអ្នកដួលនៅភាគរយខ្ពស់ជាងអ្នកដែលគេរៀបចំផែនការជាជំហានៗយ៉ាងប្រុងប្រយ័ត្ន។

