សូមកុំឲ្យយល់ច្រឡំឡើយ ! អ្នកគិតនឹងបោកបញ្ឆោតតុលាការកម្មមិនបានទេ ដ្បិតពួជណាដែលមនុស្សសាបព្រួសទៅ នោះនឹងច្រូតកាត់បានពូជនោះមកវិញទេ(សាបព្រួសពួជណា ទទួលផលពួជនោះ ដាំល្ហុងមិនអាចចេញផ្លែជាស្វាយទេ) ។ អ្នកណាដែលសាបព្រួសចេតនាអាក្រក់របស់ខ្លួន នឹងច្រូតកាត់បានសេចក្ដីអាក្រក់នៅក្នុងចិត្តរបស់ខ្លួននោះឯង អ្នកណាដែលសាបព្រួសចេតនាល្អពីខាងក្នុងនោះនឹងច្រូតកាត់បានភាពរីករាយនៅក្នុងជីវិតរស់នៅជានិច្ច គិតប៉ងប្រាថ្នាអ្វីចេះតែបានសម្រេច ដូច្នេះកាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ គឺដល់ពួកសត្វដែលមើលឃើញក្តី មើលមិនឃើញក្តី និងអ្នកដែលគ្មានជំនឿដូចយើងក្តី ។ សូមសព្វសត្វបានក្តីសុខចម្រើន !

