ឧត្តរមានជ័យ

C

 ព្រៃសង្ឃសហគន៍រុក្ខាវ័ន សម្បូរទៅដោយឈើប្រណីត ជាពិសេស មានរុក្ខជាតិព្រៃហូបផ្លែជាច្រើន ដែលផ្ដល់ជាអាហារដល់សត្វ និងមនុស្សអាស្រ័យផល។ អំឡុងខែកក្កដា ដល់ខែសីហានេះ នៅក្នុងព្រៃសង្ឃរុក្ខាវ័ន កំពុងដល់រដូវ មានដូចជា ផ្លែកំប្រុងប្រូត ដង្កោ  អួល តឡាន់ សម៉ ពង្រ  ត្រយឹង។
  

ផ្លែកំប្រុងប្រូត៖ នេះជាឈ្មោះផ្លែឈើព្រៃ ដែលពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យហៅ។ ផ្លែឈើព្រៃនេះ មានរសជាតិជូរ ដូចនឹងផ្លែដង្កៀបក្ដាម ប៉ុន្ដែផ្លែនេះ មានសណ្ឋានខុសគ្នា។ ផ្លែនេះ មានរាងមូល ពណ៌ក្រហមក្រមៅពេលទុំ។ ផ្លែកំប្រុងប្រូត មានផ្លែចន្លោះខែមិថុនា ដល់ខែកក្កដាជារៀងរាល់ឆ្នាំ។

Comments