តើចិត្ត និង អារម្មណ៍ ដូចគ្នា ឬ ខុសគ្នា? សុំឧទាហរណ៍ផង លោកគ្រូ។
អរគុណ ជំរាបលា លោកគ្រូ។
សាធុ ៗ រូប សម្លេង ក្លិន រស សម្ផស្សពាល់ត្រូវកាយ បានបម្លែងទៅជាអារម្មណ៍ហើយស្តុកទុកក្នុងភវង្គចិត្តដូចជា រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ សញ្ញាក៏ចាំទុក ដើម្បីថ្ងៃក្រោយឆាប់ស្គាល់ឡើងវិញលឿន ។ ចិត្តជាធម្មជាតិដឹងអារម្មណ៍ អារម្មណ៍ជាធម្មជាតិសម្រាប់ឲ្យចិត្តតោងយកមកគិត ។
ឃើញដំរីជាលើកតំបូង រូបភាពដំរីបានបម្លែងជារូបារម្មណ៍ហើយស្តុកទុកក្នុងខួរក្បាល សញ្ញាក៏ចាំទុក បីបួនថ្ងៃក្រោយមក រូបភាពដំរីលេចឡើងក្នុងចិត្ត វាក៏គិតចេញរឿងផ្សេងៗមក ។ រូបដំរីនៅក្នុងចិត្តជាអារម្មណ៍ ការគិតគឺជាចិត្ត !

