សូមកុំខ្វល់ច្រើនអី កម្មធ្វើការនៅក្នុងចិត្តទាំងយប់ទាំងថ្ងៃទេ ទើបកម្មអ្នកណាធ្វើអ្នកនោះទទួល មិនមែនជាអ្នកដទៃឡើយ ។ ឥឡូវនេះគេជេរខ្ញុំ ខ្ញុំក្តៅក្រហាយពេកក៏ជេរតប ខ្ញុំក៏បាបដែរ កម្មមិនចេះសុីសំណូកអ្នកណាទេ មិនថាជាស្តេច ជាមន្ត្រី សេដ្ឋីអ្នកមាន ពាលបណ្ឌិត កម្មកាត់ទោសដូចៗគ្នា។ កម្មគឺជារឿងចម្លែក ប្រពន្ធដើមធ្លាក់នរក ប្រពន្ធចុងឡើងឋានសួគ៌ក៏មាន ម្ចាស់លុយធ្លាក់នរក អ្នកជំពាក់លុយគេឡើងឋានសួគ៌ក៏មាន ។ កម្មធ្វើការតាមផ្លូវ៣គឺ កាយ វាចា ចិត្ត !

