នៅពេលដែលយើងជាមនុស្សអត្តទត្ថបុគ្គល(អាត្មានិយមស្គាល់តែប្រយោជន៍ខ្លួនឯង)គឺមានតែយើងម្នាក់ឯងទេដែលត្រូវថប់ដង្ហើម ។
នៅពេលដែលយើងកាន់តែបើកទូលាយនិងមានចិត្តជ្រះថ្លារីករាយជាមួយនឹងជោគជ័យ សុភមង្គលរបស់អ្នកដទៃ មានន័យថាយើងមានចិត្ត "មុទិតា" គឺយើងមិនច្រណែនឈ្នានិសចំពោះការរីកចម្រើន ចំពោះភាពរុងរឿងរបស់អ្នកដទៃ នៅពេលនោះ ចិត្តយើងនឹងបើកទូលាយកាន់តែច្រើន ទាក់ទាញជោគជ័យកាន់តែច្រើនដែរ...ហើយប្រសិនបើស្ថានភាពយើងនៅដដែល ឬក្លាយជាយ៉ាប់យ៉ឺនជាងមុន ដោយប្រការណាមួយដូចជាមិនមានផលបុណ្យចាស់ជាដើមជួយនោះ ក៏យើងនៅតែមានការពេញចិត្តចំពោះភាពស្មោះត្រង់ ភាពសន្តោស ឬការត្រេកអរតាមមានតាមបាន ចំពោះអ្វីដែលយើងមាន...ដដែលដែរ...។

