ពុទ្ធភាសិតមួយឃ្លាក្នុងគម្ពីរទីឃនិកាយត្រង់មហាបទានសូត្រ ព្រះពុទ្ធបាននិទានពីប្រវត្តិព្រះពុទ្ធវិបស្សីថា ទីណាដែលចំហរទទេរជាទីបំផុតនៃលោកឥតមានអ្វីបាំងរារាំង កន្លងបង់នូវទេវានុភាពនៃទេវតាទាំងឡាយ(ទេវតាទៅមិនដល់)មានពន្លឺភ្លឺស្វាងរកប្រមាណមិនបាន មិនងងឹតសូន្យសុង សូម្បីឬទ្ធិអានុភាពព្រះអាទិត្យព្រះច័ន្ទក៏ផ្សាយទៅមិនដល់ ទីនោះហើយជាឋាននិព្វាន ។ ក្នុងដីការអភិធម្មមានកត់ត្រាថា លោកន្តំ និព្វានំ ភវន្តំ ប្រែថាឋាននិព្វានជាទីបំផុតនៃលោក ទីបំផុតនៃភព មិនមានដីទឹកភ្លើងខ្យល់តាំងនៅក្នុងនិព្វានឡើយ និព្វានជាធម៌ផុតកំពូលធម៌ដែលមិនបាច់ចាំជជែកគ្នាក៏បាន ប្រឹងតែប្រតិបត្តិសីល សមាធិ បញ្ញាតែប៉ុណ្ណោះទៅបានហើយ។តាមន័យនេះ ចិត្តក៏ជាឋាមពល និព្វានគឺជាតំបន់ឋាមពលបរិសុទ្ធដែលវិទ្យាសាស្ត្រហៅថាឋាមពលកូស្មិចនោះឯង និព្វានផុតពីមហន្តរាយដោយសារBlack holeបាន។

