ធ្វើការងារក្រុមត្រូវប្រើបេះដូង![]()
កម្លាំងសាមគ្គីរបស់កីឡាករនាំឱ្យទូកឆាប់ដល់ទិសដៅ និងទទួលបានជោគជ័យ។ កីឡាករទាំងអស់នៅលើទូកគឺធ្វើការជាកម្លាំង Teamworkមួយ ដែលពួកគេបានរួមសាមគ្គីជាធ្លុងមួយ ក្នុងគោលបំណងធ្វើការងារយ៉ាងសស្រាក់សស្រាំ។
១.គ្រួសារ៖ នៅក្នុងក្រុមគ្រួសារក៏ដូចជា Teamwork មួយដែរ បើចង់ឱ្យទទួលបានសុភមង្គល និងភាពចម្រុងចម្រើន ទាល់តែសមាជិកនៅក្នុងគ្រួសារទាំងអស់ចេះរួមរស់សាមគ្គីគ្នាជម្រុញឱ្យដល់គោលដៅរួមមួយ។
២.ការងារ៖ នៅក្នងកន្លែងការងារក៏ជា Teamwork មួយដែរ បើចង់ឱ្យក្រុមហ៊ុនមួយទទួលបានជោគជ័យ សម្រេចបានការងារល្អប្រសើរ ទាល់តែបុគ្គលិកនិងប្រធានក្រុមហ៊ុនចេះរួមសាមគ្គីគ្នាឱ្យទៅជាកម្លាំងចលករយ៉ាងខ្លាំង ដើម្បីឈានទៅរកគោលដៅរួមមួយ។
-សាមគ្គីនាំឱ្យមានសេចក្តីសុខ
-សាមគ្គីនាំឱ្យសម្រេចបានជោគជ័យ
-សាមគ្គីនាំឱ្យក្លាយជាអ្នកមាន។

