តែវាបានបាត់ទៅវិញដោយហេតុ២យ៉ាង

C

បើអ្នកដើរជំពប់ជើងនឹងថ្ម អ្នកមានការឈឺចាប់ខ្លាំងណាស់មែនទេ ? តែវាបានបាត់ទៅវិញដោយហេតុ២យ៉ាង ៖ ១គឺដោយការតាំងចិត្តអត់ធន់មិនចុះចាញ់ការឈឺចាប់ ២គឺដោយសារតែខួរក្បាលបានបញ្ចេញជាតិអ័រម៉ូនឈ្មោះ Endorphine ដែលមានសកម្មភាពជួយបំបាត់ការឈឺចាប់ផង នឹងជួយឲ្យចិត្តមានភាពរីករាយឡើងវិញផង ។ ការឈឺពឺតចុកចាប់នៅពេលធ្វើសមាធិក៏ដូចគ្នា វាបានបាត់ទៅវិញគឺដោយសារតែ មានការតាំងចិត្ត មានការពិចារណាពីគុណព្រះពុទ្ធឲ្យកើតបីតិបាមោជ្ជៈ ហើយនៅពេលសមស្របណាមួយនោះ(ចិត្តចាប់ផ្តើមចុះស្ងប់)ខួរក្បាលនឹងបញ្ចេញជាតិអង់ដ័រហ្វីន(សកម្មភាពស្រដៀងនឹងអាភៀនធម្មជាតិ)នាំឲ្យចិត្តត្រជាក់រីករាយថ្លាស្អាត ភ្នែនប្រែជាបាត់បង់ការឈឺចាប់ហើយសុខស្រួលយ៉ាងខ្លាំង(សុខវេទនា)តែក៏មិនត្រូវជាប់នឹងសុខវេទនានោះដែរ វាក៏ជួយព្យាបាលបំបាត់ការឈឺចាប់លើរាងកាយផ្សេងៗទៀតដែរ ។ សមាធិដែលធ្វើឲ្យក្លាយជាទំលាប់មានប្រយោជន៍ខ្លាំងណាស់ ពិសេសនៅពេលជិតស្លាប់ វាជួយកាត់បន្ថយការឈឺចាប់ ខុសពីមនុស្សធម្មតា នឹងការជួយពង្រឹងសតិមិនវង្វេងនៅពេលស្លាប់ ។ ធម្មៈនិទានៈ
ឯងកំពុងតែធ្វើអីនៅកណ្តាលថ្ងៃក្តៅចែសយ៉ាងនេះ?លោកតាគ្រូសួរ ព្រោះឃើញសិស្សនៅអង្គុយពែនភ្នែនកណ្តាលវាលស្រែហាលភ្លៀងហាលក្តៅ។កូណាលោកគ្រូ ! ខ្ញុំកូណាអង្គុយសមាធិ ដើម្បីប្រហារកិលេស !(សិស្សតប)។លោកគ្រូគ្រវីព្រះកេស តតាត់! បើធ្វើដូច្នេះបានសំរេចមគ្គផលមែន ឯងស៌ូជាមួយគោក្របីមិនបានទេ ! ម្នាក់ៗវាណាស់តែអញ្ចឹង គ្រូបង្រៀនដប់ចេះដល់ម្ភៃ បំបែកតាមតែគំនិតខ្លួនឯង ស្មានថាការប្រដៅចិត្តនេះស្រួលណាស់ហើយគ្មានគ្រោះថ្នាក់ទេមើលទៅ? សិស្សបានស្តាប់យល់ហើយក៏ថ្វាយបង្គំគ្រូហើយចាកចេញទៅ៕

Comments