ដើម្បីឲ្យជីវិតរស់នៅមានក្តីសុខ

C

ដើម្បីឲ្យជីវិតរស់នៅមានក្តីសុខ គេត្រូវរៀនព្រលែងចោលក្តីកង្វល់ទាំងអស់ដែលមាននៅក្នុងចិត្ត មធ្យោបាយបីយ៉ាងដែលព្រះពុទ្ធបានបង្រៀនគឺ ៖
១- សីលៈ ព្រលែងចោលរាល់អំពើអាក្រក់ដែលនាំឲ្យចិត្តសៅហ្មង ព្រលែងចោលទំលាប់មិនល្អ ទំលាប់និយាយណាក្យមិនពិត ទំលាប់កាន់យករបស់ដែលគេមិនបានឲ្យ ទំលាប់សំលាប់ផ្តាច់ផ្តិលជីវិតសត្វ ទំលាប់ប្រើគ្រឿងញៀនស្រវឹង នឹងទំលាប់ផិតក្បត់ ដែលសុទ្ធតែនាំមកឲ្យជីវិតនូវក្តីកង្វល់ កុំបង្កើតបញ្ហាបន្ថែមទៅលើបញ្ហាដែលមានស្រាប់។
២- សមាធិៈ ជាបច្ចេកទេសនាំឲ្យចេះស្គាល់ការគិតខុសឬត្រូវ គិតល្អឬអាក្រក់ មានសតិតាមដឹងទាន់ការគិត ។ សមាធិមានអំណាចពន្លាចេញអារម្មណ៍មិនល្អ ធ្វើឲ្យការមានះប្រកាន់បានស្រាលស្តើង នាំចិត្តឲ្យចេះសម្រាកមិនតោងយកការគិតដែលនាំឲ្យជាប់ក្នុងការប្រកាន់ ។
៣- វិបស្សនាៈ ជាសិល្បៈនាំគំនិត ឬ ការគិតវិជ្ជមានដើម្បីព្រលែងចោលការគិតខុស ហើយត្រឡប់មករកការគិតត្រូវវិញ ។ នេះជាហេតុផលដែលគេត្រូវសម្រេចចិត្តជ្រើសយកភាពរីករាយ ហើយព្រលែងចោលគំនិតដែលនាំឲ្យផ្លូវចិត្តមានទុក្ខលំបាកវេទនា ព្រោះសូម្បីតែជីវិតនេះ នៅទីបំផុតក៏នឹងត្រូវព្រលែងចោលដែរទេ កុំខ្វល់ច្រើនពេក ! មើលអ្វីៗតាមសភាពធម្មតារបស់វាទៅបានហើយ ។ បើមានគេធ្វើឲ្យអ្នកមិនសប្បាយចិត្ត គេធ្វើឲ្យអ្នកឈឺចាប់ ហេតុអីអ្នកមិនព្រលែងវាចោលទៅ ? ហេតុអីអ្នកត្រូវព្រមឈឺចាប់ ? បើវាជាជំងឺមហារីកទៅសមនឹងមិនអាចព្រលែងចោលបាន ប៉ុន្តែនេះត្រឹមតែការគិតសោះ ហើយអ្នកគឺជា អ្នកបង្កើតគំនិតដោយខ្លួនឯងទេ តែអ្នកបែរជាធ្វើមិនបានទៅវិញ ! ។ បើអ្នកចង់ស្រាល អ្នកត្រូវតែទំលាក់របស់ធ្ងន់ចោល ! អ្នកចង់បានក្តីសុខ តែដេកគិតឲ្យកើតទុក្ខ ! នេះឬជាភាពឆ្លាតវាងវៃរបស់អ្នក ? ។

Comments

hungry-era

Hello friend, how are you? A few days ago I did my witness run on Serey. If you think I can be a good witness on the Serey platform. Then you can help me by giving me your valuable witness vote. thank you

Witness Username: ( hungry-era )