ការសិក្សាមួយពីគូស្នេហ៍បានបង្ហាញថា ពេលបុរសបញ្ចេញសេចក្តីស្រឡាញ់ ស្ត្រីបែរជាបញ្ចេញភាពទន់ខ្សោយ គឺនៅពេលបុរសតាមផ្អែមល្ហែមលួងលោមដាក់ ស្ត្រីប្រែជាងរ ង៉ក់ តមមាត់ តម ក កាច់ឬក កាច់រាង ដែលនេះគឺជាភាពទន់ខ្សោយរបស់មនុស្សសោះ (អាចមិនទូទៅទេ) ដល់តែស្រីគ្នាបញ្ចេញសេចក្តីស្រឡាញ់វិញ ខាងប្រុសបែរជាបានដៃ បញ្ចេញឬក ក្រអឺតក្រទម មើលងាយមើលថោកគេ បោកប្រាស់ទ្រព្យរបស់ បញ្ចេញភាពកោងកាចមិនគួរឲ្យគេស្រឡាញ់ទៅវិញ ។ អាចថា នេះជាសម្រស់ធម្មជាតិក៏បាន ដូចជារឿងភាគថៃ ម្តងតួប្រុស ង ម្តងតួស្រីង៉ក់ នាំឲ្យខ្សែរឿងវែងអន្លាយ ធ្វើឲ្យអ្នកមើលតាមដានរហូតកោសខ្យល់គ្រប់គ្នា ។ ដៃគូរស្នេហ៍ ត្រូវមានការយល់ដឹងពីបញ្ហានេះ កុំចេះតែបង្ករឿងនាំឲ្យមានការបែកបាក់គ្នា !។

