កិលេសរាគៈ ទោសៈ មោហៈ

C

ព្រះធម៌មានអត្ថជ្រាលជ្រៅមិនងាយយល់ តែព្រះពុទ្ធសម្តែងមានទីទាលជ្រាលជ្រេតាមលំដាប់ ដូចជាឆ្នេរសមុទ្ទ មិនជ្រៅស្រឡូងទៅតែម្តង ជាការអប់រំបន្ទំនិស្ស័យឲ្យក្លាយជាមនុស្សល្អ ហេតុនេះទាល់តែអ្នកស្តាប់ស្រឡាញ់សេចក្តីល្អទើបចូលចិត្ត មួយទៀតត្រូវមានបញ្ញាផងទើបអាចបដិបត្តិតាមបាន ព្រោះជាការអប់រំដល់ជំរៅចិត្ត ។ ចិត្តដែលបុគ្គលមិនបានអប់រំហើយនោះ រមែងចាក់ដោតធ្លុះធ្លាយដោយកិលេសរាគៈ ទោសៈ មោហៈ ដល់នូវទុក្ខយ៉ាងក្រៃលែង ។

Comments