អំណាចឋាមពលចិត្ត

C

បើអ្នកចង់ស្គាល់អំណាចឋាមពលចិត្ត ដែលជាវិទ្យាសាស្ត្រមួយបែប គេអាចពិសោធឃើញដោយខ្លួនឯងបាន គឺតាមរយៈសមាធិនេះឯង រួចហើយអ្នកនឹងក្លាយទៅជាម្ចាស់លើគោលដៅជីវិតខ្លួនឯងបានហើយ ។ មនុស្សដែលនិយាយថា គេមិនអាចធ្វើបាន គួរតែឈប់និយាយទៅ ព្រោះលោកនេះអ្វីៗមនុស្សគឺជាអ្នកធ្វើទេ ឲ្យតែមានជំនឿចិត្ត គឺការតាំងចិត្តធ្វើនេះឯង​ ។ លោកនេះគ្មានអ្វីអាចបញ្ឈប់ការព្យាយាមរបស់មនុស្សបានឡើយ គឺការគិតរបស់ខ្លួនឯងតែប៉ុណ្ណោះដែលអាចបញ្ឈប់ខ្លួនឯងបាន ។ ឋាមពលចក្រវាឡដែលហូរឆ្លងកាត់ខ្លួនអ្នក វាគ្មានដែនកំណត់ទេ ឲ្យតែអ្នកចេះប្រើវាបានជាប្រយោជន៍ អ្នកនឹងបានមើលឃើញវេទមន្តដ៏អស្ចារ្យ ដែលអ្នកមិនធ្លាប់បានជួបជាមិនខាន ។

Comments