មេរៀនសំខាន់ថ្ងៃនេះ !
ហេតុអីបានជាយើងចេះតែត្រូវ ចំណែកអ្នកដទៃចេះតែខុស ?
ព្រោះខួរក្បាលតែងវិភាគលំអៀងទៅរកជំនឿនិងការយល់ឃើញផ្ទាល់ខ្លួន វាមានទំលាប់ក្នុងការប្រកាន់ថាខ្លួនល្អប្រសើរគ្រាន់បើជាងគេ ថ្លៃថ្នូរជាងគេ ភាពក្រអឺតក្រទមនេះនឹងនាំទៅដល់ការទាស់ចិត្តមិនឈប់ឈរ ព្រោះតែការមើលឃើញតំលៃអ្នកដទៃទាបជាងខ្លួន។ មនុស្សមានការភ្ញាក់រលឹកតែងពិនិត្យឡើងវិញពីបញ្ហានេះ ដើម្បីបង្កើតភាពសមស្របក្នុងការវិនិច្ឆ័យ ទៅលើភាពល្ងង់ខ្លៅមួយដែលធ្វើឲ្យយើងមើលមិនឃើញពីធម្មជាតិពិតរបស់ខ្លួនឯង ។ យើងតែងព្យាយាមការពារគំនិតខ្លួនឯងដើម្បីចោទអ្នកដទៃថាពួកគេគឺខុស ! (មនុស្សឲ្យតែនិយាយចុះនិយាយឡើងគឺជៀសមិនផុតពីការអួតសសើរខ្លួននោះទេ នេះជារឿងដែលត្រូវប្រុងប្រយ័ត្ន )។
១- ការអះអាងលំអៀងមករកខ្លួនឯងៈ នេះជាទំលាប់ដែលមានតាំងពីក្មេង តែងតែចោទថា គេចចេសមានះមិនសមហេតុផល(បើយើងមិនមានះខំនិយាយធ្វើអី ?)ទើបព្រះពុទ្ធលោកប្រដៅឲ្យខំពិនិត្យខ្លួនឯង កុំចេះតែតាមមើលអ្នកដទៃ ។ ២- ហេតុអីអ្នកមិនអាចឲ្យតំលៃអ្នកដទៃខ្ពស់ជាងខ្លួនឯងបាន ? គំនិតច្រណែនជាសភាវៈគតិរបស់មនុស្សថ្នាក់ទាប តាមពិតការលើកស្ទួយអ្នកដទៃគឺជាការលើកស្ទួយខ្លួនឯងដែរ បើយើងបន្ទាបបន្ថោកគេ គេក៏តាមបន្ទាបបន្ថោកយើងវិញដែរ ។

