១- កុំទុកចិត្តអ្នកណាដែលមាត់គេថាស្មោះជាមួយអ្នក តែដៃគេទទួលទូរស័ព្ទពីអ្នកដទៃមិនឈប់ឈរ ។
២- កុំទុកចិត្តមនុស្សដែលមាត់គេថាស្មោះជាមួយអ្នក គេក៏ស្មោះជាមួយអ្នកដទៃបានដែរ ។
៣- ឈប់ទុកចិត្តមនុស្សដែលនិយាយពាក្យមិនពិតដល់ទៅពីរដង ! ម្តងទុកជាការព្រមាន ពីរដងទុកជាមេរៀន ! ។
៤- ឈប់ទុកចិត្តមនុស្សដែលមិនគោរពពាក្យសន្យា ។
៥- មនុស្សចូលចិត្តការបោកប្រាស់ គឺគេយកការបោកប្រាស់ជាមុខរបរ !
លក្ខ័ណ្ឌស្នេហាគឺ មិនត្រូវពោលពាក្យកុហកបោកប្រាស់គ្នា កុំនិយាយដោយគ្មានការគោរពពាក្យសន្យា ។ ខ្លួនប្រាណមានតំលៃស្មើជីវិត កុំបោះបង់ចោលតំលៃខ្លួនឯងព្រោះតែកាមតណ្ហា ! បើពិតជាស្រឡាញ់និយាយមកចុះ យើងនឹងពិភាក្សាគ្នាតាមផ្លូវច្បាប់ ! ។
សិល្បៈអប់រំកូនចៅ !
១- ពាក្យសម្តីមិនសូវសំខាន់ តែអ្វីដែលអ្នកបានធ្វើឲ្យគេឃើញទើបសំខាន់ ។
២- កុំចាំបាច់ប្រើទឹកមុខនិងសម្លេងគំរាមកំហែង ត្រូវប្រើវិធីពន្យល់ពីហេតុផល ។
៣- ត្រូវនិយាយសរសើរលើកទឹកចិត្ត បើទោះជាកូនបានធ្វើខុសក៏ដោយ។
៤- ត្រូវបែងចែកពេលវេលានៅក្បែរគេឲ្យបានច្រើន ដើម្បីជួយផ្លាស់ប្តូរបាតុភាពមិនល្អ ឬ ប្រតិកម្មដែលមិនសមរម្យ ។
៥- និទានប្រវត្តិល្អៗជាមោទនភាពជាតិ មោទនភាពគ្រួសារ ដើម្បីដាំបណ្តុះចិត្តក្លាហាន និងការតស៌ូព្យាយាម ។
៦- កុំចិញ្ចឹមបែបទំយើមិនឲ្យស្គាល់ការលំបាក តែក៏មិនត្រូវលត់ដំរហូតដល់បាក់បញ្ញាស្មារតីដែរ ។
« បច្ចេកទេសអប់រំល្អយ៉ាងណា ទីបំផុតនៅតែជៀសមិនផុតពីកូនជាន់ក្បាលដដែលទេ ព្រោះនេះជាភារៈរបស់ម៉ែឪ » ។

