ខ្ញុំពិតជាមានសំណាងណាស់

C

ខ្ញុំពិតជាមានសំណាងណាស់ដោយសារបានស្គាល់លោកគ្រូនិងបងប្អូនញាតិព្រះធម៌ ដែលសិតតែអ្នកយល់ច្បាស់នូវព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ និងដឹងពីវិធីធ្វើកិច្ចបដិបត្តិដើម្បីចេញចាកទុក្ខ។ ប្រសិនបើបុគ្គលបានយល់ច្បាស់ពីវិធីបដិបត្តិដែលមានសំដែងឬចែងនៅក្នុងព្រះបរិយត្តិធម៌ (គឺព្រះត្រៃបិដក) គឺគេអាចប្រតិបត្តិធម៌នៅទីណា ឬពេលណាក៏បាន។ ចំពោះខ្ញុំបាទវិញ ដោយសារតែបុណ្យមិនសូវមាន មិនដែលបានយល់ដឹងអំពីកិច្ចបដិបត្តិទេ ទើបតែ២ឆ្នាំនេះ បានជួបជាមួយលោកគ្រូ ថោង នីដាមុន្នី ទើបបានដឹងបន្តិចបន្តួចពីវិធីបដិបត្តិ។
សូមគោរពថ្លែងអំណរគុណចំពោះលោកគ្រូយ៉ាងខ្លាំង ហើយក៏សូមជូនបុណ្យកុសលដល់លោកគ្រូ និងញាតិព្រះធម៌ទាំងអស់ ដែលខ្ញុំបាទបានធ្វើ ដូចជា÷
- នមស្សការថ្វាយបង្គំព្រះ (និងសមាទាននូវសិល៥) ជារៀងរាល់ថ្ងៃ
- ដាក់បាត្រព្រះសង្ឃ (ស្ទើររៀងរាល់ថ្ងៃ)
- បញ្ចុកអាហារ នំចំណីដល់អ្នកមានគុណ (ម្ដាយខ្ញុំមានអាយុ៩១ឆ្នាំ) ស្ទើររៀងរាល់ថ្ងៃ
- សមាធិ (មួយរយៈនេះមិនសូវបានធ្វើញឹកញាប់ទេ គឺបាន២-៣ដង ប៉ុណ្ណោះក្នុងមួយសប្តាហ៍ ព្រោះចិត្តមិនសូវស្ងប់)

Comments