ការបន់ស្រន់បួងសួង ឲ្យបានក្លាយជាអ្នកមានទ្រព្យតែមិនខំរក បន់ស្រន់ឲ្យបានក្លាយជាបណ្ឌិតតែមិនខំរៀន សុំសុខពីទេព្តាតែខ្លួនមិនរក្សាសីល មើលរកថ្ងៃល្អដើម្បីចេញដំណើរទៅលួចទៅសម្លាប់ ។ល។ ការបន់ស្រន់បួងសួង មើលនក្ខត្តឬក្សបែបនេះគឺខុស ព្រោះពឹងលើតិរិច្ឆានវិជ្ជាហើយធ្វើខុសទៀត បើទោះជាមកបន់ឲ្យព្រះពុទ្ធជួយឬទេវតាសម្មាទិដ្ឋិក៏លោកជួយមិនបានដែរ ក៏ប៉ុន្តែ បើបន់សូមឲ្យមានបញ្ញា ទាំងដែលខ្លួនកំពុងតែសាងហេតុនាំឲ្យមានបញ្ញា បន់សុំឲ្យបានក្តីសុខ ទាំងដែលខ្លួនមានទានសីលភាវនា មើលឬក្សរបស់ផ្កាយដើម្បីសាបស្រូវអង្ករ ឬ ដើម្បីដាំដំណាំ មើលនក្ខត្តឬក្សដើម្បីព្យាបាលជំងឺ ព្រោះខ្លួនមានជំងឺ សូម្បីមានទានសីលភាវនាហើយក៏ដោយ ក៏មិនរាប់ថាមានកំហុស ព្រោះក្នុងចិត្តគឺមានត្រៃសរណគមច្បាស់លាស់រួចទៅហើយ យើងមានទៅពឹងលើវិជ្ជានោះយកជាម្ចាស់ជីវិតឯណា បើជីវិតយើងនៅរស់ យើងនឹងដើរតាមអដ្ឋង្គិកមគ្គបន្តទៀតទេតើ! ។

