ស្លាកស្នាមអតីតកាលគឺជាច្រវាក់ខ្នោះឃ្នាង ទាក់ចងចិត្តមនុស្សឲ្យស្គមរីងរ៉ៃរហូតដល់ស្លាប់ផងក៏មាន ព្រោះតែមិនចេះដោះចិត្តចាកចេញពីវា។បច្ចេកទេសលប់ចោលស្រមោលអតីតកាល មនុស្សអាចរកឃើញខុសៗគ្នា ពេលខ្លះអតីតកាលគ្រាន់តែជាស្នាមដំបៅឈឺចាប់ចុកពឺតផ្សាក្នុងបេះដូងឥតប្រយោជន៍ ដែលមិនគួរទុកឲ្យវាឋិតនៅរ៉ាំរ៉ៃតទៅទៀតទេ គួរតែសំអាតចិត្តទទួលយករឿងរ៉ាវថ្មីៗល្អៗសំរាប់ជីវិតមកវិញ។យើងត្រូវតាំងចិត្តបញ្ជាចិត្តខ្លួនឯងថាៈរឿងរ៉ាវក្នុងអតីតកាលដែលមិនល្អ ចូររលាយបាត់ចេញពីក្នុងចិត្តអាត្មាអញឲ្យអស់ តទៅអញឈប់រំលឹកឈប់ចងចាំវាតទៅទៀតហើយ។អាត្មាអញលើកលែងទោសឲ្យខ្លួនឯង អភ័យទោសឲ្យអ្វីៗទាំងអស់ ឈប់គំុគួនសងសឹក អាត្មាអញត្រូវផ្សារភ្ជាប់ពិភពលោកដោយក្តីរីករាយ ។

