ល្ខោនជីវិត

C

ល្ខោនជីវិត ! សូមនាំគ្នាមើលមកឆាកខាងក្រោយរបស់ជីវិតផង ព្រោះអ្វីដែលយើងបានមើលឃើញចំពីមុខ វាមិនដូចជាអ្វីដែលយើងបានគិតនោះទេ កាលបើយើងបានឃើញឆាកខាងក្រោយនៃជីវិតរួចហើយ យើងនឹងអាចផ្លាស់ប្តូរវិធីគិតបានជាមិនខាន។លុះពេលគិតបានត្រឹមត្រូវហើយ យើងនឹងមានសេរីភាពក្នុងការទទួលយកចំណោទជីវិតដោយឥតលក្ខ័ណ្ឌបាន
ជាមិនខាន ! ។ តស់ ! យើងលេងម្នាក់មួយរឿងទេ ខំសម្តែងឲ្យសមរៀងខ្លួនចុះ ! តុរង្វាន់នៅចាំទទួលយើងនាភពថ្មីទៀត ។
ពេលអ្នកវិនិច្ឆ័យពីអ្នកដទៃ ដោយការប្រមាថមាក់ងាយ ចោទប្រកាន់ដោយគេគ្មានកំហុស ពេលនោះលានឋាមពលរបស់អ្នកបានស្រូបទាញឋាមពលចិត្តរបស់អ្នកដទៃឲ្យមកគិតចោទប្រកាន់ ប្រមាថមាក់ងាយមកលើរូបអ្នកវិញដែរ ហេតុនេះអ្វីដែលអ្នកបានធ្វើទៅលើអ្នកដទៃ គឺដូចជាបានធ្វើមកលើខ្លួនឯងដូច្នោះដែរ ហេតុនេះហើយទើបព្រះពុទ្ធលោកប្រដៅឲ្យធ្វើតែអំពើល្អ គិតល្អ និយាយល្អ នោះអ្នកនឹងបានជួបតែរឿងល្អជាមិនខាន ដាំស្វាយទទួលបានផ្លែស្វាយមិនអាចជាខ្នុរបានឡើយ ! ។

Comments