សុខភាពថ្ងៃនេះ !
រក្សាសុខភាពមនុស្សចាស់ អ្វីដែលគេខ្លាចបំផុតគឺ បាត់បង់ការចងចាំនិងជំងឺមហារីក ហេតុនេះគេត្រូវថែទាំដោយ ៖
១- ភ្ជាប់ការងារខួរក្បាលកុំឲ្យដាច់ជាមួយរឿងល្អៗ ត្រូវចេះជ្រើសរើសដោយឈ្លាសវៃ ( កុំដេកគ្រាំគ្រាជាមួយអតីតកាលខ្មៅងងឹត )។
២- គ្រប់គ្រងជាតិស្ក ខ្លាញ់ អាសុីត និង សំពាធឈាមឲ្យនៅក្រោម១៤/៩mmHg ។
៣- ហាត់ប្រាណទៀងទាត់(ដើរពេលព្រឹក) រក្សាទំងន់ឲ្យថេរ ដើម្បីការពារការលើសសំពាធឈាមផង ការដាច់សរសៃឈាមក្នុងខួរក្បាល ទឹកនោមផ្អែម ជំងឺវង្វេងស្មារតី និង ដើម្បីសុខភាពផ្លូវចិត្ត ។
៤- ការហ្វឹកហ្វឺនខួរក្បាលដោយការអានទៀតទាត់ លេងហ្គែម ធ្វើលំហាត់(Cross word )ងាយៗ ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងបានដល់ទៅជាងពាក់កណ្តាល ។
ចាំណា ! បើទោះជាត្រូវជីវិតសំពងក្បាលអ្នកមួយដុំអិុដ្ឋ ក៏អ្នកមិនត្រូវបាត់បង់ជំនឿចិត្តក្នុងការរស់នៅដែរ សូម្បីសល់តែកន្លះដង្ហើមក៏អ្នកអាចធ្វើអំពើល្អដើម្បីអ្នកដទៃបាន ចូរធ្វើទៅដើម្បីភាពរីករាយខ្លួនឯងទេ ! ។

