ពេលបានជួបការខកចិត្

C

ពេលបានជួបការខកចិត្ត ការបរាជ័យ ការបាត់បង់ គួររៀបចំចិត្តដូចម្តេច ?
១- បែរមុខឆ្ពោះទៅរកការពិត កុំគេចវេស រត់ទៅពួននៅពីក្រោយដបស្រា ឬ យកសន្លឹកបៀរបាំងមុខ ឈប់បន្ទោសខ្លួនឯង ឬ រកលេសបន្ទោសអ្នកដទៃ។
២- ចាត់ទុកដូចជាក្តីសុបិន្តដែលតែងតែ រលត់បាត់ទៅតាមពេលវេលា ។
៣- កុំមានអារម្មណ៍ថាខ្លួនគឺជាមនុស្សរងគ្រោះ ឬ អភ័ព្វខុសគេ ។
៤- យកចិត្តទុកដាក់ពិនិត្យមើលឡើងវិញ បើនៅមានតួលេខរំពឹងទុកហើយវានៅមានភាពប្រាកដនិយម ក្រែងលោអាចស្រោចស្រង់វិញបាន ។
៥- បើធ្វើអី្វមិនបាន ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពខ្លួួនឯងដើម្បីបំប៉នស្មារតី ទុកក្រោកឈរឡើងវិញជាថ្មី។
៦- រកមើលភ័ព្វសំណាងថ្មីៗកុំនៅដំអក់ក្នុងក្តីអស់សង្ឃឹម។
៧- បង្កើតឆន្ទះសាកល្បងធ្វើតាមវិធីសាស្ត្រផ្សេងគ្នា
៨- ស្វែងរកមើលភាពគ្រោតគ្រាត ភាពគ្រើមរបស់ខ្លួនឯង ( មានះមិនស្តាប់អ្នកណា ឬ ពូកែជឿតាមតែពាក្យគេ)។
«» ការគិតគឺជាឋាមពល ព្រោះវាជាការពិត ហើយមានអំណាចច្រើនយ៉ាង ជីវិតទាំងអស់មានបទពិសោធផ្ទាល់ជាមួយចក្រវាឡ ព្រោះអ្វីៗទាំងអស់គឺជាច្បាប់របស់ចក្រវាឡ ! ។

Comments