កុំមើលងាយមនុស្ស

C

កុំមើលងាយមនុស្ស
មនុស្សមួយចំនួន ចូលចិត្តវាយតម្លៃអ្នកដទៃដោយយកស្ថានភាពអតីតមកប្រៀបធៀបនឹងបច្ចុប្បន្ន ហើយយកបច្ចុប្បន្នទៅធៀបនឹងអនាគតដែលមិនទាន់មកដល់។ អ្វីៗទាំងអស់ សុទ្ធតែមានការផ្លាស់ប្តូរទៅតាមពេលវេលា ពេលខ្លះអ្នកអាចវាយតម្លៃ ឬមើលងាយគេក្នុងថ្ងៃនេះ ប៉ុន្តែមិនប្រាកដថាអ្នកអាចមើលងាយគេក្នុងថ្ងៃស្អែកបានទេ។ អ្នកអាចសប្បាយចិត្តពេលឃើញគេតូចទាបក្នុងបច្ចុប្បន្ន ប៉ុន្តែអ្នកអាចនឹងខកបំណងក្នុងពេលអនាគត។ អ្នកអាចគិតខុសលើគេក្នុងពេលនេះ ហើយប្រហែលជាអ្នកអាចស្តាយក្រោយនៅពេលខាងមុខ។

Comments