១.ទម្លាប់ស្តាប់អ្នកនិយាយលើកទឹកចិត្ត ឬស្ដាប់អ្នកបកស្រាយគំនិតល្អៗ ព្រោះអាចជួយអ្នកឱ្យរីកចម្រើនចំណេះថ្មីៗ។
២.ទម្លាប់ដេកឱ្យបានគ្រប់គ្រាន់ ព្រោះអាចជួយអ្នកឱ្យមានកម្លាំង និងមានអារម្មណ៍ល្អពេលដែលអ្នកដេកបានគ្រប់គ្រាន់។
៣.បង្កើតទម្លាប់រីករាយជាមួយខ្លួនឯង និងអ្នកនៅជុំវិញ តាមរយៈការញញឹមរាក់ទាក់ និងនិយាយពាក្យល្អៗទៅកាន់មនុស្សជុំវិញ។
៤.បង្កើតទម្លាប់អានជាប្រចាំ ព្រោះអាចជួយឱ្យអ្នកទទួលបានមេរៀនថ្មីៗ គន្លឹះល្អៗ និងទទួលបានគំនិតអស្ចារ្យជាច្រើន ដែលអ្នកនិពន្ធបានសរសេរទុក។

