ការចំរើនសតិរហូតដល់កំរិតបានសម្រេចនិព្វាន

C

ការចំរើនសតិរហូតដល់កំរិតបានសម្រេចនិព្វានក្នុងជាតិមួយ ត្រូវមានកម្លាំងសតិ មានបុណ្យបារមីបានសន្សំទុកមកជាច្រើនជាតិ ទើបបានមកដល់ចំណុចខ្ពស់បំផុតក្នុងជាតិនេះ ព្រះពុទ្ធអង្គបានប្រតិបត្តិសំអាតចិត្ត អស់ជាច្រើនជាតិច្រើនភព ទើបបានត្រាស់ដឹងក្នុងជាតិចុងក្រោយបាន ។ សតិជាធាតុផ្សំរបស់ចិត្ត ទើបអាចដាស់តឿនចិត្តឲ្យឆ្លងជាតិ ឆ្លងភពបាន សតិមានកម្លាំងខ្លាំងមិនអាចទៅកើតក្នុងអបាយភូមិបានឡើយ ព្រោះសត្វក្នុងអបាយភូមិសុទ្ធតែខ្វះសតិ សូម្បីក្នុងភពមនុស្សដូចគ្នា អ្នកដែលមានសតិល្អរមែងមានជោគជ័យជាងមនុស្សដែលមានសតិមិនសូវល្អ (ការសិក្សា ការងារ និងក្នុងគ្រួសារ)ហេតុនេះការហ្វឹកហាត់ឲ្យមានសតិគឺជារឿងដែលសំខាន់បំផុត ទើបព្រះមានព្រះភាគលោកបង្រៀនពីការចំរើនសតិក្នុងសតិប្បដ្ឋាន៤ដែលជាធម៌មានចំណែកក្នុងការត្រាស់ដឹង ។

Comments