រឿងសំខាន់៣ដែលអ្នកគួរយល់ដឹង៖
.............................................
១) មុននឹងធ្វើជំនួញអ្វីមួយ អ្នកគួរមានចំណេះ ជំនាញច្បាស់លាស់ និងមានបទពិសោធន៏ការងារលើមុខជំនួញនោះយ៉ាងតិច៥ឆ្នាំ នោះទើបអ្នកមានអត្រានៃភាពជោគជ័យខ្ពស់។
២) មុននឹងសរសេរសៀវភៅអំពីប្រធានបទអ្វីមួយ អ្នកគប្បីជាមនុស្សមានបទពិសោធន៍យ៉ាងតិច១០ឆ្នាំដែរ នោះទើបខ្លឹមសារនៃអត្ថបទរបស់អ្នកអាចទទួលបានការចាប់អារម្មណ៏ និងអោយតម្លៃពីសំណាក់អ្នកអាន។
៣) បើចង់ជួយសង្គម គួរជួយគ្រួសារអ្នកអោយបានល្អប្រសើរសិន បើមិនដូច្នោះទេអ្នកប្រហែលជាត្រូវកេងប្រវញ្ចសង្គមដើម្បីគ្រួសាររបស់អ្នកវិញ។

