ភាពខ្លាំងមិនមែនបានមកពីការឈ្នះទេ

C

ភាពខ្លាំងមិនមែនបានមកពីការឈ្នះទេ វាបានមកពីការតស៊ូជាមួយនឹងការអភិវឌ្ឍភាពខ្លាំងរបស់ខ្លួនឯងនៅពេលជួបការលំបាកនិងការសម្រេចចិត្តមិនចុះចាញ់ នោះហើយគឺជាភាពខ្លាំងរបស់អ្នក ។
១- រៀនសម្រាកផ្លូវចិត្ត រៀនស្រឡាញ់និងចេះអត់អោនលើកលែងទោសឲ្យខ្លួនឯង រៀនអាណិតអាសូរអ្នកដទៃដែលគ្នាមិនមានសមត្ថភាពថែទាំការពារខ្លួន ។
២- ព្យាយាមអភិវឌ្ឍសមត្ថភាព កសាងទំនុកចិត្តជាមួយខ្លួនឯង បើធ្វើកិច្ចការធំដុំអីនឹងគេមិនបានទេ ធ្វើតែរឿងតូចតាចដោយភាពរីករាយ ដោយក្តីស្រឡាញ់ពេញចិត្តតែប៉ុណ្ណឹងទៅអស្ចារ្យណាស់ទៅហើយ ! ។ មនុស្សអស្ចារ្យខ្លះនៅមើលលោកនេះមិនបានយូរប៉ុន្មានទេ លោកនេះកាចសាហាវប៉ុណ្ណាអ្នកមិនដឹងឡើយ ! មនុស្សពូកែតែគេប្រើមិនបានគឺជាសត្រូវ ល្អចំពោះសត្រូវគឺព្រៃផ្សៃចំពោះខ្លួនឯង ! តែលោកនេះមិនដាច់ធម៌មេត្តាចំពោះអ្នកនោះទេ ឲ្យតែអ្នករស់នៅជាមួយព្រះជាប់ជានិច្ច ដើម្បីកុំឲ្យខ្យល់មាត់អ្នកដទៃក្លាយជាខ្យល់ព្យុះក្នុងចិត្តអ្នក ។

Comments