យើងគ្រប់គ្នាគួរតែយកពេលវេលាសាងបុណ្យ
ធ្វេីប្រយោជន៍ល្អៗក្នុងជីវិតរៀងខ្លួនទៅ
ល្មមឈប់យកពេលវេលាទៅគិតរឿងឥតប្រយោជន៍ គិតរិះគន់អ្នកដទៃ កេីតតែអកុសលចិត្តបាបព្រោះតែសម័យទំនេីបបច្ចេកវិទ្យាសម្បូរដោយរឿងអសីលធម៌ក្នុងសង្គមនោះទេ ។ មើលត្រឹមតែមើល ឮត្រឹមតែឮ លះចោល កុំជាប់ នាំប្រឡាក់ភវង្គចិត្តយើង បង្កើតជាភវសង្ខារបន្តជាតិ បន្តភព យឺតយ៉ាវបង្កតែទុក្ខវេទនារកទីបំផុតគ្មានតែប៉ុណ្ណោះ ។

