មនុស្សម្នាក់មានសីលធម៌ គុណធម៌ សប្បុរសធម៌សូម្បីពេញបរិបូណ៌ហើយក៏ដោយ តើមានធម្មជាតិអ្វីអាចជួយអភិវឌ្ឍគេឲ្យបានកាន់តែប្រសើរឡើងថែមទៀត ? ។
សាធុ ៗ គឺសីល សមាធិ បញ្ញា ! ព្រោះសីលធម៌ គុណធម៌ សប្បុរសធម៌ មិនអាចជួយខ្លួនគេឲ្យរួចផុតពីទុក្ខបានឡើយ ! អវិជ្ជា តណ្ហា ឧបាទាន ទិដ្ឋិ មានះ ភព នៅមាន គេមិនទាន់កំចាត់បានអស់នៅឡើយទេ បើធម្មជាតិទាំងអស់នេះនៅមាន គេនៅតែរើមិនរួចពីចំណងភពនេះបានជាដាច់ខាត ។

