រឿងពិតរបស់មនុស្សម្នាក់ !

C


នៅឆ្នាំ 1976 កម្លោះ Shavarsh Karapetyan ដែលជាអ្នកហែលទឹកអូឡាំពិកអាមេនី ថ្ងៃមួយទើបតែរត់បានចម្ងាយ 12 ម៉ាយជាមួយបងប្រុសរបស់គាត់ ស្រាប់តែពួកគេបានឃើញឡានក្រុងមួយធ្លាក់ចូលទៅក្នុងអាងស្តុកទឹក យ៉ាងជ្រៅ ។ ឡានក្រុង​ក្រឡាប់​​លិច​ក្នុង​ជម្រៅ ៣៣ ហ្វីត​ពី​ឆ្នេរសមុទ្ចម្ងាយរ​៨០​ហ្វីត។ Shavarsh បានលោតចូលភ្លាមៗ ហើយហែលទៅកាន់ឡានក្រុង ទោះបីជាគាត់មើលមិនឃើញក៏ដោយ គាត់ត្រូវទាត់បង្អួចខាងក្រោយ ដើម្បីជួយមនុស្សក្នុងឡាន ធ្វើឱ្យខ្លួនគាត់រងរបួសជាច្រើនកន្លែង គាត់​បាន​បន្ត​ជួយ​សង្គ្រោះ​មនុស្ស​២០​នាក់​ដែល​ជាប់​ក្នុង​រថយន្ត​ក្រុង ដែលមាន​ម្នាក់​ ត្រូវជួយក្នុង​ពេល​​ជា​ច្រើន​ម៉ោងទម្រាំយកចេញបាន ។ ឥទ្ធិពលរួមគ្នានៃទឹកត្រជាក់ និងការជួយរបស់គាត់ដោយការបំបែកកញ្ចក់បង្អួចឡាននោះ បានធ្វើឱ្យគាត់សម្រាកនៅមន្ទីរពេទ្យអស់រយៈពេល 45 ថ្ងៃបន្ទាប់ពីឧបទ្ទវហេតុ ។ គាត់បានកើតជំងឺរលាកសួត និងការខូចខាតសាច់សួតជាខ្លាំង វាបានបញ្ចប់អាជីពជាអត្តពលិករបស់គាត់។
អស់រយៈពេលជាច្រើនឆ្នាំក្រោយមក រឿងរបស់គាត់មិនត្រូវបានគេដឹងលឺទេ រហូតដល់អត្ថបទមួយនិយាយអំពីព្រឹត្តិការណ៍កំណត់អត្តសញ្ញាណគាត់ក្នុងឆ្នាំ 1982ទើបគេដឹង ។ នៅឆ្នាំ 1985 គាត់បានជួបអគារមួយដែលកំពុងឆេះ គាត់ប្រញាប់ប្រញាល់ចូលទៅខាងក្នុង ជួយសង្គ្រោះមនុស្សដែលបានជាប់នៅខាងក្នុងម្តងមួយៗ រហូតដល់គាត់ដួលសន្លប់លែងដឹងខ្លួន ។ . គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ម្ដង​ទៀត​ដោយ​មាន​ការ​រលាកយ៉ាង​ធ្ងន់ធ្ងរ និង​ខូច​សួតសារជាថ្មី ។
គាត់នៅតែតស៊ូរស់រហូតដល់មរណៈភាពនៅអាយុ 66 ឆ្នាំ។ គាត់គ្រាន់តែជាមនុស្សអស្ចារ្យម្នាក់ដែល មនុស្សក្នុងលោកមិនបានអើពើដឹងគុណ ព្រោះមនុស្សទូទៅ គេគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនគេតែប៉ុណ្ណោះ ! មនុស្សស្មោះត្រង់ មនុស្សចិត្តល្អ គេមិនសូវមើលឃើញឡើយ គេមើលឃើញតែមនុស្សមានល្បិចកិច្ចកលតែប៉ុណ្ណោះ ។

Comments