ការចងចាំនិងបទពិសោធបានកសាងភវង្គចិត្តដ៏សីុជំរៅពីមួយជាតិទៅមួយជាតិ ហេតុនេះបើបុគ្កលបានដាំពួជវិជ្ជានិងចរណៈ (វិជ្ជានិងគុណធម៌)គឺការសិក្សារៀនសូត្រនិងបំពេញផ្នែកសីលធម៌ ពួជនោះនឹងក្លាយជាពួជដុះដាលកាន់តែធំធាត់ឡើងនៅអនាគតជាតិជាមិនខាន ។ យើងមកកាន់លោកនេះគឺដើម្បីមកសិក្សាអភិវឌ្ឍផ្លូវចិត្តដើម្បីបានទទួលការត្រាស់ដឹងទេ មិនមែនមកជាប់ប្រកាន់ មកលិចចុះនឹងបញ្ហាទុក្ខសោកដែលជារបស់លោកនេះឡើយ ការលំបាកសព្វយ៉ាងគឺធ្វើឲ្យយើងបំពេញខន្តិបារមី សេចក្តីអំណត់អត់ធន់តស៌ូព្យាយាមជំនះការលំបាក ដើម្បីទទួលបានភាពរីករាយជាមួយលោកនេះ ។អ្នកមិនដឹងរឿងនឹងត្រូវប្រឈមជាមួយចំណងរបស់លោកគ្មានថ្ងៃចេញរួចឡើយ ! អ្នកដឹងរឿង ស្គាល់អំណាចអវិជ្ជានិងតណ្ហា គេបានសិក្សារកវិធីគ្របសង្កត់វា ហេតុនេះទិន្នន័យដែលគេបានសិក្សារៀនសូត្រក្នុងជីវិត បទពិសោធទាំងប៉ុន្មានត្រូវបានផ្ទេរតាមវិថីចិត្តទៅគរទុកក្នុងភវង្គចិត្ត ធ្វើឲ្យជីវិតនៅជាតិក្រោយកាន់តែឈ្លាសវៃឡើង ៗ ចូរយកបញ្ហាទាំងអស់ចាត់ទុកត្រឹមតែជាការសិក្សា កុំយកមកចងចិត្តឲ្យបាត់បង់សេរីភាពក្នុងការគិតឲ្យសោះ ! ។

