សួនសត្វក្នុងទីក្រុងគាវ ! សត្វក្នុងសួនយំរំពុះរំពង ព្រោះភិតភ័យនឹងសម្លេងសុីរ៉ែនប្រកាសអាសន្នឥតឈប់ឈរ សម្លេងគ្រាប់ផ្ទុះញ័ររញ្ជួយទីក្រុង សត្វដាច់ចំណី អ្នកអភិរក្ស កំពុងតែចង់សម្រេចចិត្តថា តើគួរលែងសត្វដែរឬទេ ? ។ សង្គ្រាមមិនថាដើម្បីអ្វីនោះទេ វិនាសកម្មទៅលើមនុស្សសត្វគឺជៀសមិនផុតឡើយ ! ពីកម្ពុជាយើងមានតែក្តីករុណាទៅកាន់ទីនោះប៉ុណ្ណោះ ! ព្រោះស្នាមអនុស្សាវរីយ៍នៅទសវត្សឆ្នាំ៧០ យើងបានឆ្លងកាត់រួចហើយ វាអាណោចអាធម្មខ្លាំងណាស់ ! មានតែឈាមនិងទឹកភ្នែកទេដែលហូរ សម្លេងនិយាយមិនរួចឡើយ !

