ចិត្តបើពោលដោយពិស្តារមាន១២១ដួង(ចំនួន) បើពោលដោយសង្ខេបមានតែ៨៩ដួងទេ តើចិត្តអីក៏ច្រើនម៉្លេះ ? តាមពិតចិត្តគឺតែមួយទេ តែព្រះលោកចែកទៅតាមការងារដែលវាបានបំពេញ កាលបើប្រព្រឹត្តិទៅយ៉ាងណា ក៏ហៅឈ្មោះតាមអាការៈដែលវាបានបំពេញ។ ចិត្តជាធម្មជាតិសំខាន់បំផុតនៅក្នុងលោក បុគ្គលបានសុខឬទុក្ខក៏ព្រោះចិត្ត ទៅទុគតិឬ សុគតិក៏ព្រោះចិត្ត សម្រេចព្រះនិព្វានបានក៏ព្រោះចិត្តនេះឯង ។ ចិត្តដែលបុគ្គលមិនបានទូន្មាន មិនបានរវាំង មិនបានគ្រប់គ្រង មិនបានបីបាច់រក្សា មិនបានសំរួម មិនបានប្រយ័ត្ន រមែងប្រព្រឹត្តិទៅដើម្បីសេចក្តីវិនាសធំតែម៉្យាងប៉ុណ្ណោះ ! បានសុខឬទុក្ខក៏ព្រោះចិត្ត ! ។

